រដ្ឋមួយនៅអាមេរិកព្រមានប្រជាជនកុំឱ្យប៉ះពាល់ផ្កាមួយ ដែលបង្កឱ្យរលាកស្បែកធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យខ្វាក់ភ្នែកទៀតផង

រុក្ខជាតិដ៏គ្រោះថ្នាក់មួយ ដែលបណ្តាលឱ្យមនុស្សរលាកស្បែកកម្រិតទីបី និងខ្វាក់ភ្នែកជាអចិន្រ្តៃយ៍ ត្រូវបានប្រទះឃើញនៅក្នុងរដ្ឋវើជីនៀខាងជើង។

មន្រ្តីក្នុងតំបន់បានព្រមានទៅដល់ប្រជានជនឱ្យនៅឱ្យឆ្ងាយពីផ្កាឈ្មោះ Giant Hogweed ដែលមិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមកនោះឡើយនៅក្នុងរដ្ឋមួយនេះ។

ជ័រនៃរុក្ខជាតិប្រភេទនេះធ្វើឱ្យស្បែកឆាប់មានប្រតិកម្មជាមួយនឹងពន្លឺព្រះអាទិត្យ ដែលជាធម្មតាបណ្តាលឱ្យមានការរលាកធ្ងន់ធ្ងរ ដែលជាដំណើរការមួយហៅថា Phytophotodermatitis។

ការប៉ះពាល់ទៅលើរុក្ខជាតិមួយនេះអាចទទួលបាននូវពងបែកលើស្បែកដ៏ឈឺចាប់ ស្លាកស្នាម ហើយស្បែកអាចនៅតែមានប្រតិកម្មជាមួយនឹងពន្លឺព្រះអាទិត្យជាច្រើនឆ្នាំ បន្ទាប់ពីប៉ះពាល់វា។

ប្រសិនបើជ័របស់វាប៉ះពាល់ទៅលើភ្នែក វាបណ្តាលឱ្យខ្វាក់ភ្នែកក្នុងភាគរយខ្ពស់បំផុត៕


 

adverise with khmeread