បើចឹងមែនដល់ក! ការសិក្សាថ្មីមួយបង្ហាញថា សារធាតុគីមីមួយក្នុងថ្នាំដុសធ្មេញ បង្កជំងឺទឹកនោមផ្អែមប្រភេទ ២

ការសិក្សាមួយបានរកឃើញថា សារធាតុគីមីទូទៅមួយ ដែលប្រែក្លាយ អាហារ ឱសថ ថ្នាំដុសធ្មេញ និង ក្រដាស ឱ្យទៅជាពណ៌ស អាចបង្កឱ្យមានជំងឺទឹកនោមផ្អែមប្រភេទ ២។

សារធាតុ Titanium Dioxide ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងម្ហូបអាហារនិងគ្រឿងសម្អាងសម្រាប់គុណភាពពណ៌សដ៏អស្ចារ្យរបស់វា ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានរកឃើញថា វាបានប្រមូលផ្តុំនៅក្នុងលំពែងរបស់អ្នកជំងឺទឹកនោមផ្អែម។

ការសិក្សាតូចមួយដោយសាកលវិទ្យាល័យតិចសាស់បានបង្ហាញថាមនុស្ស ដែលមិនមានជំងឺទឹកនោមផ្អែម គឺគ្មានសារធាតុគីមីមួយនេះនៅក្នុងខ្លួននោះទេ ដែលនេះអាចចង្អុលបង្ហាញពីទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែមប្រភេទ២ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ។

Titanium Dioxide ត្រូវបានប្រើយ៉ាងទូលំទូលាយនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩០០ ដើម្បីជំនួសសារធាតុផ្សំពណ៌ដែលផ្អែកលើសំណពុល នៅក្នុងរបស់របរប្រើប្រាស់ក្នុងផ្ទះដូចជា ថ្នាំលាប និង ប្លាស្ទិកជាដើម។

អ្នកវិទ្យាសាស្ត្រនិយាយថា តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ សារធាតុគីមីនេះប្រមាណ ៤ លានតោនត្រូវបានផលិតជារៀងរាល់ឆ្នាំ ហើយចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ មក ករណីជំងឺទឹកនោមផ្អែមប្រភេទ ២ បានកើនឡើង ៤ ដង។

អ្នកឯកទេសម្នាក់បាននិយាយថា ការប្រើសារធាតុផ្សំទៅជាពណ៌សនេះ "អាចជាកត្តាមួយក្នុងការរីករាលដាលជំងឺទឹកនោមផ្អែមប្រភេទ២"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត