ទឹកពោតមានអត្ថប្រយោជន៍ច្រើនសម្បើម តែយើងបែរជាមើលរំលង

តើទឹកពោតមានប្រយោជន៍ដល់សុខភាពឬទេ? ប្រាកដណាស់ វាមានអត្ថប្រយោជន៍យ៉ាងច្រើនសម្បើមចំពោះសុខភាព។ ទឹកពោតមានវីតាមីនយ៉ាងដូចជា ៖
១. វីតាមីន A : ទប់ស្កាត់ជំងឺភ្នែកផ្សេងៗ និងជំងឺបេះដូង។
២. វីតាមីន B1 : ទប់ស្កាត់ខ្សោយសាច់ដុំ និង ឈឺសាច់ដុំ។
៣. វីតាមីន B2 : ទប់ស្កាត់រលាកភ្នែក និង អាឡែស៊ីអាហារ។
៤. វីតាមីន B6 : ទ​ប់ស្កាត់ជំងឺមាត់ធ្មេញ ជំងឺស្លេកស្លាំង (ខ្វះឈាមក្រហម) ជំងឺស្បែក និងជំងឺទាក់ទងនឹងសរសៃប្រសាទ។
៥. សារធាតុ Choline : ទប់ស្កាត់ជំងឺភ្លេចភ្លាំង។
៦. សារធាតុ Beta Caroline : ទប់ស្កាត់ជំងឺមហារីក និង ប្រឆាំងការរលាកស្បែកដោយសារកម្តៅថ្ងៃ។

* នៅពេលទឹកពោតផ្សំជាមួយទឹកដោះគោឆៅ វានឹងនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀតជាច្រើនដូចជា ៖
- ជួយស្បែកមានសំណើម
- ជួយឱ្យភ្នែកមើលច្បាស់ល្អ
- ទប់ស្កាត់ជំងឺបេះដូង
- ប្រឆាំងមហារីក
- ជួយរាងកាយឱ្យរំលាយអាហារបានល្អ

* របៀបធ្វើទឹកពោត ៖
- ស្ងោរពោត២ឱ្យឆ្អិន
- ទឹកដោះគោឆៅ ១ កំប៉ុង (ឬ ៨០០ ក្រាម)

កិនយកទឹកពោត រួចលាយជាមួយទឹកដោះគោឆៅ ហើយចាក់វាចូលកូនឆ្នាំង រំងាស់ឱ្យក្តៅឧណ្ហៗបន្តិចជាការស្រេច៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត