តៃកុងងងុយដេកបើករថយន្តបុកដើមស្វាយក្រឡាប់ស្លាប់ និងរបួស១៥នាក់

​តាកែវ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅតាមបណ្ដោយ​ផ្លូវ​​​​​ជាតិលេខ៣ ចន្លោះ​បង្គោល​​គីឡូម៉ែត្រលេខ៨៤-៨៥ ស្ថិតក្នុងភូមិកំសី  ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បង្កឡើង​ដោយ​​រថយន្ត (ក្រឡាប់​ខ្លួន​ឯង​) នាថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០១៨ វេលាម៉ោង​៣ និង ៣០នាទីល្ងាចបណ្តាលឱ្យស្លាប់៤នាក់ និងរបួស១១នាក់។ 

​​ប៉ូលិសិយាយថា​ រថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-0628 អ្នកបើកបរមិនស្គាល់​អត្ត​សញ្ញា​ណ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ បើកមកពីទិសខាងលិចទៅកើត ។ 

​លុះដល់ចំណុច​កើត​ហេតុ​ខាងលើ រថយន្តបានរេចង្កូតធ្លាក់ទៅចិញ្ចើមផ្លូវខាងត្បូង បុកនឹងដើមស្វាយក្រឡាប់ បណ្តាល​ឱ្យស្លាប់​និងរងរបួសចំនួន ១៥នាក់ ក្នុងនោះមាន ជនរងគ្រោះស្លាប់ចំនួន ០៤នាក់មាន៖ ទី១/.ឈ្មោះ ស៊ុក រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ), ទី២​/.ឈ្មោះ កូ លីណា ភេទ​ស្រី​ អាយុ ប្រហែល៣០ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ), ៣/.ឈ្មោះ ឡូ រ៉ា ភេទស្រី អាយុប្រហែល ៣៥ឆ្នាំ ជនជាតិ​អូស្ត្រាលី បុគ្គលិកអង្គការSave Children (ស្លាប់នៅកន្លែងកើតហេតុ) និង៤/. មិនស្គាល់ឈ្មោះ ភេទស្រី ជាបុគ្គលិកអង្គការជាមួយគ្នា (ស្លាប់នៅមន្ទីរពេទ្យ) និង​រងរបួសធ្ងន់ ០៧នាក់(ស្រី០២នាក់) - របួសស្រាល ០៤នាក់ (ប្រុស) (មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ)។

​ក្រោយពេលទទួលបានព័ត៌មានភ្លាមលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការប៉ូលិស​ខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញស្រុក ចុះដល់កន្លែងកើតហេតុ ចាត់បញ្ជូន​ជន​រង​គ្រោះ​​ទៅមន្ទីរពេទ្យបង្អែកខេត្ត ​រួចធ្វើការវាស់វែង និងធ្វើកំណត់ហេតុដកហូតវត្ថុតាងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុក​ត្រាំកក់  ដើម្បីបំពេញបែបបទតាមនីតិវិធី​។

​ចំណែកសាកសព​ជនរងគ្រោះ ក្រុម​គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯសពស្ត្រីជនជាតិអូស្ត្រាលី ត្រូវបានបុគ្គលិកអង្គការដឹកតាមរថយន្តយកទៅ​រាជ​ធានីភ្នំពេញ​។ ចំណែកមូលហេតុគឺបណ្តាលមកពីអ្នកបើកបររថយន្តងងុយដេក (ងោកដេក)​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab