លួចឆ្លងដែនចូលថៃខុសច្បាប់ ត្រូវបានប៉ូលិសណែនាំឱ្យទៅផ្ទះវិញ

​ប៉ៃលិន​ ​៖​ កម្លាំង​ប៉ូលិសប៉ុស្ដិ៍ការពារគោលដៅបរថ្មី​ មានលោក​អនុសេនីយ៍ត្រី​ ជា ស៊ុន បានដឹកនាំកម្លាំង​ចំនួន​ ០៤ នាក់ ចុះល្បាតតាម​ខ្សែ​បន្ទាត់ព្រំដែនចាប់ពីចំណុចបង្គោលសីមាលេខ៦៤ ដល់ចំណុចក្រោយលូដាច់ ខាងជើងប៉ុស្ដិ៍បរថ្មីចំងាយ​ ២៥០ម៉ែត្រ​ បានជួបប្រជាពលរដ្ឋខ្មែរចំនួន​ ០៦នាក់​ ប្រុងលួចឆ្លងដែនខុសច្បាប់ចូលក្នុងដីថៃ​ កាលពី​វេលាម៉ោង​០៨ និង៣០នាទី​ ដល់​ ០៩ និង៣០​ នាទីព្រឹក​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៨​។ 

​ប៉ូលិសនិយាយថា​ ប្រជាពលរដ្ឋរួមមាន៖ ១-ឈ្មោះ សែ សំបូរ ភេទប្រុស​ អាយុ​៣២ឆ្នាំ​ បច្ចុប្បន្ន​រស់នៅភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​, ០២-ឈ្មោះ តុង ចាន់រឹទ ភេទប្រុស​ អាយុ​២៩​ឆ្នាំ​, ០៣-ឈ្មោះ ឡាំ ម៉ារ៉ា​ ភេទប្រុស​ អាយុ​​២១ឆ្នាំ​, ០៤-ឈ្មោះ សឿន សុខណា​ ភេទប្រុស​ អាយុ​​២៨ឆ្នាំ​ អ្នក​ទាំង​ ០៤រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​, ៥-ឈ្មោះ ស្មាន់ ឡឹប ភេទប្រុស​ អាយុ​៥៧ឆ្នាំ​ រស់នៅភូមិបរតាំស៊ូ សង្កាត់បរយ៉ាខា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​  និង៦-ឈ្នោះ ពៅ សុខលាង ភេទប្រុស​ អាយុ​២២ឆ្នាំ​ អ្នក​ទាំង​ ០២រស់នៅភូមិឃុំ​ជា​មួយ​គ្នា​។ 

​បច្ចុប្បន្ន​ប្រជាពលរដ្ឋទាំង​ ០៦នាក់ខាងលើ​ ត្រូវ​បានកម្លាំង​ប៉ុស្តិ៍​ធ្វើការអប់រំណែនាំធ្វើកិច្ចសន្យា​ និង​ឱ្យយត្រឡប់ទៅផ្ទះវិញ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab