នៅបាត់ដំបងមកដេកផ្ទះសំណាក់នៅភ្នំពេញប៉ងលួចម៉ូតូម្ចាស់ផ្ទះមើលឃើញតាមកាមេរ៉ាសុវត្ថិភាពចាប់ខ្លួនតែម្តង

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ ប៉ុនប៉ងប្រព្រឹត្តអំពើលួចត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៨ នៅវេលាម៉ោង ៣រសៀលនៅចំណុចផ្ទះសំណាក់ថាយហេង ភូមិក្បាលដំរី 2 សង្កាត់កាកាប ២ ខណ្ឌពោធិសែនជ័យ​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ផានីជុន សំសាវីន ភេទប្រុស អាយុ៤៧​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្រូចឃុំកូប ​ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។

​ចំណែកជនរងគ្រោះឈ្មោះ អ៊ូ ថាយ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ 323 ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់ផ្ទះសំណាក់យីហោថាយ ហេង។ 

​សម្ភារៈបន្សល់ទុក ​ម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌សគ្មានអាវ មានលេខម៉ាស៊ីន 3195863 លេខតួរ395817 អត់ស្លាក លេខ, ទូរស័ព្ទដៃម៉ាក nokia ចុចពិលសេរីចាស់មួយគ្រឿងពណ៌ក្រហម, ទូរស័ព្ទដៃម៉ាក camfone ពណ៌សស៊េរីចាស់, សោខ្សៀរ លេខ១០ ចំនួន១ដើម  និងផ្លែទួណឺវីសកែច្នៃចំនួន 2 ដើម។

​ប៉ូលិសបន្តថា​ មុនពេលកើតហេតុនៅថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០ ព្រឹកជនសង្ស័យខាងលើបានមកជួលបន្ទប់គេង (បន្ទប់លេខ ៦ ជាន់ទី ២​) នៅផ្ទះសំណាក់យីហោ ថាយ ហេង ស្ថិតនៅភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​បន្ទាប់​មកបន្តគេងរហូតដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០១៨ វេលាម៉ោងប្រហែល​៣ និង ៣០នាទីទៀបភ្លឺ ជនសង្ស័យបានដើរចុះក្រោមលបៗ ​ហើយដោយមានទទូលកន្សែងលើក្បាល (នេះបើតាមមើលតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលចាប់រូបភាពចំទីតាំងទុកម៉ូតូរបស់ភ្ញៀវ) ហើយដើរទៅមុខទៅក្រោយតែម្នាក់ឯងគួរឱ្យសង្ស័យ។ 

​ក្រោយពេលដែលអ្នកយាមបានបិទទ្វារមុខហើយចូលគេងក្នុងបន្ទប់បាត់។

លុះព្រឹកឡើងថ្ងៃដដែលវេលាម៉ោង៧ និង ៤០នាទីព្រឹកផ្ទះសំណាក់បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពពីសកម្មភាពរបស់ភ្ញៀវចេញចូលនៅពេលយប់។ ក៏ឃើញសភាពគួរឱ្យ
សង្ស័យរបស់ជនសង្ស័យខាងលើបានហើយក៏បានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

​បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍កាកាបទី២ ​សួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្តនិងឃុំខ្លួនជាបណ្ដោះអាសន្នត្រៀមបញ្ជូនឡើងតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab