នាងមានគូដណ្តឹងរួចហើយ, ឆ្លៀតនាំនាងទៅរំលោភបានសម្រេច២ដងជាប់ខ្នោះ

​ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២១ មិថុនា ២០១៨​ ក្នុងករណីរំលោភសេពសន្ថវៈ, នៅភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃពុធ ទី១៣ មិថុនា ២០១៨ ម៉ោង១២ និង៣០នាទីកន្លងទៅ នៅចំណុចផ្ទះសំណាក់ (មិនចាំឈ្មោះ) ផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ជាតិ សុខលីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់តុការ ស្នាក់នៅជា មួយមីង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)​។

​ចំណែកនារីរងគ្រោះឈ្មោះ ប-ល-ដ ភេទស្រី អាយុ១៧ឆ្នាំ មុខរបររៀនសំអាងការ ស្នាក់នៅផ្ទះជួល ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។

​ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះត្រូវជាគូរដណ្តឹង បងប្រុសបង្កើតជនសង្ស័យប្រហែលម៉ោង១១ នារីរងគ្រោះ ​បានទូរស័ព្ទហៅជនសង្ស័យឱ្យទៅឌុបខ្លួននៅ ផ្ទះសំណាក់មិនចាំយីហោនៅម្តុំរង្វង់មូលស្ពានជ្រោយចង្វារ។ ជនសង្ស័យក៏បានទៅឌុបជនរងគ្រោះ គោលបំណងទៅលេងផ្ទះម៉ែចុងគូដណ្តឹង ខ្លួននៅស្រុកអង្គស្នួល ខេត្តកណ្តាល​។ 

​ពេលនោះជនសង្ស័យនិងនារីរងគ្រោះជិះដល់ម្តុំស្ពានអាកាសពេទ្យលោកសង្ឃ ក៏មានភ្លៀងនាំគ្នាទិញអាវភ្លៀងពាករួចជិះ ម៉ូតូដល់ម្តុំជម្ពូវ័ន្តក៏ឈប់ទិញបាយ ហើយជិះបន្ត ដល់ម្តុំស្ថានីយ៍ប្រេង អូរដឹមជនសង្ស័យបានឌុប នារីរងគ្រោះចូលផ្ទះសំណាក់ក្រោយស្ថានីយ៍ប្រេងកាល់តិច សន្តិភាព ស្ថិតនៅភូមិអូដឹម សង្កាត់ចោម ចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ 

​ជនសង្ស័យបានប្រាប់ នាងថាសម្រាកហូបបាយហើយចាំទៅផ្ទះម៉ែចុងទៀត ក៏បានជួលបន្ទប់មួយលេខ១១៣ផ្ទាល់ដីសម្រាក។ ​លុះដល់ម៉ោងខាងលើ ជនសង្ស័យ បានលួងលោម តែនារីរងគ្រោះមិនឱ្យ ជនសង្ស័យបាន រួមរ័ក្សស៊ីជម្រៅរហូតបានសម្រេចពីរដង រួចជនសង្ស័យបានឌុបនាងទៅផ្ទះ​។ បន្ទាប់មកនារីរងគ្រោះបានប្រាប់គូដណ្តឹងខ្លួនឱ្យ​ទៅដាក់ពាក្យបណ្តឹងសមត្ថកិច្ច​។ 

​លុះថ្ងៃទី២១ មិថុនា ២០១៨ វេលាម៉ោង៥ល្ងាច នារីរងគ្រោះ និងគូដណ្តឹងខ្លួនបានប្រទះឃើញជនសង្ស័យនៅភូមិអង្គសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ឃាត់ខ្លូនប្រគល់ឱ្យសមត្ថកិច្ច។

​បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab