កាប់ឥតប្រណីរបួសធ្ងន់ម្នាក់, ប៉ូលិសចាប់ខ្លួន៣នាក់

​ព្រះសីហនុ​ ៖ មានករណីប្រើអំពើហិង្សាដោយចេតនាកើតឡើង បង្កដោយជនសង្ស័យចំនួន៣នាក់ នៅពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង​១២ និង៣០នាទី នៅក្រុមទី១០ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ​ ត្រូវប៉ូលិសឃាត់ខ្លួន​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ​ ១-ឈ្មោះ ម៉ែន សុខហុង ភេទប្រុស អាយុ​១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលក្រុមទី១៦ ភូមិ១ សង្កាត់លេខ1 ក្រុង-ខេត្តព្រះសីហនុ គឺជាជនដៃដល់អ្នកកាប់​, ២-ឈ្មោះ ភាព វ៉ាន់ឆៃ ហៅញ៉ាញ់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់នៅក្រុមទី១៦ ​ភូមិ១ សង្កាត់លេខ1 ក្រុង-ខេត្តព្រះសីហនុ ម្ចាស់កាំបិតជាអ្នកសមគំនិត និងជាអ្នកដើមហេតុបង្ករឿង និង​៣-ឈ្មោះ សៀង ដូ ហៅពៅ ភេទប្រុស អាយុ​១៩ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន បច្ចុប្បន្នរស់នៅក្រុមទី២០ ភូមិ១ ក្រុង-ខេត្តព្រះសីហនុ សមគំនិត ជាអ្នកបើកម៉ូតូ​។

​ចំណែកជនរងគ្រោះឈ្មោះ ឡូង​ ផារី ភេទប្រុស អាយុ​៣៤ឆ្នាំ មុខរបរសន្តិសុខខារ៉ាអូខេនគរសំរិទ្ធ បច្ចុប្បន្នរស់នៅ ក្រុមទី២០ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានរងរបួសក្បាលលើត្រចៀកខាងឆ្វេង (ធ្ងន់) បច្ចុប្បន្នបានដឹកយកទៅសង្គ្រោះនៅរាជធានីភ្នំពេញ​។ វត្ថុតាងចាប់យកបាន ១- ម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ-ក្រហម គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព) និង២- កាំបិតបុ័ងតោ ដងដែក១ (អាវុធធ្វើសក្មភាព)​។

​មូលហេតុ ជនរងគ្រោះតាមរករឿងជនសង្ស័យ ដោយជនសង្ស័យបានដឺកប្រពន្ធជនរងគ្រោះដើររកស្រីកំណាន់ របស់ជនរងគ្រោះ​។ បច្ចុប្បន្នជនសង្ស័យទាំង៣ នាក់ខាងលើ ត្រូវបានកម្លាំងឃាត់ខ្លួននៅអធិការដ្ឋានក្រុងព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab