ប៉ូលិសបើកកិច្ចប្រតិបត្តិការ បំបែកសម្បុកចោរកម្ម

ត្បូងឃ្មុំ​ ៖​ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានរឹបអូសបានម៉ូតូ៥គ្រឿងក្នុងអំពើចោរកម្មកាលពីថ្ងៃទី២២ មិថុនា ២០១៨​ ​ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់យានយន្ត មកដាក់ពាក្យបណ្តឹង​ ហើយ​ទទួលយកទោចក្រយាន្តយន្តរបស់ខ្លួនទៅប្រើប្រាស់វិញ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ឆន ហន ភេទប្រុសនៅភូមិសហគមន៍ ឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំពាក់ព័ន្ធករណីលួចម៉ូតូនៅថ្ងៃទី២១ មិថុនានៅភូមិឃុំដូនតីកន្លងទៅ។

​បន្ទាប់មកកម្លាំងប៉ូលិសជំនាញបានបន្តទៅឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ហ៊ុន ស៊ាងហេង ដែលត្រូវជាម្តាយក្មេកជនសង្ស័យ រកឃើញម៉ូតូ៥គ្រឿង សម្ភារៈកាច់សោអក្សរតេ២ ស្លាកលេខម៉ូតូវៀតណាម២លេខ 92F104572, 70L102865 ស្លាកលេខ​ត្បូងឃ្មុំ 1F- 1913 ​រួមនិងសម្ភារៈដែលជនសង្ស័យបានដោះដូរចុះឡើងសម្រាប់បន្លំភ្នែកម្ចាស់១ចំនួនទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab