adverise with khmeread Never go to bed wearing this on your wrist or you could end up in a hospital for surgery

ប្រយ័ត្ន​អស់​ជីវិត​ដោយសារតែ​ខ្សែ​ចង​សក់​!

​    ​ស្រី្ដ​មួយចំនួនធំ​បាន​ពាក់​នូវ​ខ្សែ​ចង​សក់​នៅ​នឹង​កដៃ​របស់​ពួកគេ ដោយ​គ្មាន​ការពិចារណា​នោះទេ​។ បើសិនជា​គ្មាន​អ្នក​ប្រាប់​អំពី​រឿង​មួយ​នេះ​ទេ អ្នកនឹង​មិនដឹងថា​វា​បង្កគ្រោះ​ថា្នក់​យ៉ាងណា​នោះទេ ដែល​ប្រការនេះ​អាចឈាន​ទៅដល់​ស្លាប់​ក៏​ថា​បាន​។​

​    ​នេះ​គឺជា​រឿង​ពិត​របស់​នាង Audree  Kopp​។ ហើយ​នេះ​គឺជា​អ្វីដែល​បានកើត​ឡើងលើ​រូបនាង​។​

​    ​Audree Kopp បានកើត​ស្នាម​ប៉ោង​នៅលើ "​កដៃ​" បន្ទាប់ពី​ចូល​សម្រាក​ដោយ​ពាក់​ខ្សែ​ចង​សក់​នៅ​នឹង​កដៃ​។ ស្នាម​ប៉ោង​នោះ​ក៏​ក្លាយជា​ការឆ្លង​មេរោគ​ដ៏​ធ្ងន់ធ្ងរ​។ ដើម្បី​បង្ការការ​រាលដាល​មេរោគ​ចូលក្នុង​ឈាម​ធ្ងន់ធ្ងរ នាង​ក៏បាន​ទៅ​វះកាត់​ស្នាម​ប៉ោង​នោះ​នៅ​មន្ទី​ពេទ្យ​។ ជំងឺ Sepsis ឬ ការឆ្លង​មេរោគ​ក្នុង​ឈាម​គឺជា​ជំងឺ​គំរាម​គំហែង​ដល់​អាយុជីវិត​បង្កឡើង​ដោយបាក់តេរី​។​

​    ​ការ​ប៉ោង​នេះ​គឺ​បណ្ដាលមកពី​បាក់តេរី​បី​ប្រភេទ​មានដូចជា​បាក់តេរី​ប្រភេទ Strep, Staph, និង Poly ។ ក្រោយ​បទពិសោធន៍​ដ៏​រន្ធត់​នេះ​នាង​បាន​ផ្សព្វផ្សាយ​ពេញ​បណ្ដាញសង្គម​អំពី​រឿងនេះ កុំ​ឲ្យ​អ្នកផ្សេង​ទៀត​ពាក់​ពាក់​ខ្សែ​ចង​សក់​នៅ​នឹង​កដៃ ដែល​ប្រឈម​នឹង​ការបាត់បង់​អាយុជីវិត​។​

​    ​យោងទៅលើ​វេជ្ជបណ្ឌិត​ម្នាក់​បាន​ឲ្យ​ជា​យោបល់​ថា ខ្សែ​ចង​សក់​របស់​អ្នក​គួរតែ​លាង​ទឹក​ឱ្យ​សម្អាត​យ៉ាងតិច​បី​ដង​ក្នុង​មួយ​សប្តាហ៍​។ បើសិនជា​អ្នក​មិន​គិត​អំពី​រឿង​លាង​សម្អាតខ្សែ​ចង​សក់​របស់​អ្នក​ទេ អ៊ីចឹង​អ្នក​ត្រូវតែ​ចៀសវាង​ការពាក់​វា​នៅ​កដៃ​ក្នុង​រយៈពេល​យូរ​៕

 

adverise with khmeread
ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់