ចិនទៀតហើយ! ឈ្លោះដណ្តើមស្រីគ្នាក្នុងក្លឹ​ប​ឌី​ស្កូ​កាប់របួសម្នាក់, ជាប់ខ្នោះម្នាក់

ព្រះ​សីហ​នុ ៖​ ​កម្លាំង​ប៉ូលិសជំនាញ​​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព​ត៌​មាន​ថា មាន​ករណី​ជនជាតិ​ចិន និង​ជនជាតិ​ចិន​២​ក្រុម​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​មួយ​កន្លែង បន្ទប់​លេខ​០២ ស្ថិត​ក្នុង​ក្រុម​ទី​៨ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រំលងអធ្រាត្រឆ្លងចូលថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០១៨​។ 

​ប៉ូលិសនិយាយថា ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​ប៉ូលិស​ខេត្ត បាន​បញ្ជា​ទៅ​កម្លាំង​ប៉ូលិសជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌកម្រិត​ធ្ងន់ និង​ស្រាល នៃ​អធិការដ្ឋាន​​ក្រុង​-​ប៉ុស្តិ៍ និង​កម្លាំង​អន្តរា​គម​ន៍ពិសេស​បាន​ចុះ​អន្តរា​គម​ន៍​ដល់​កន្លែង​កើតហេតុ​ជា​បន្ទាន់​។ ពេល​នោះ​សមត្ថ​កិច្ច​​​ឃាត់ខ្លួន​បានជនសង្ស័យ​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន ហើយ​ក៏​មាន​ជនជាតិ​ចិន​២​នាក់​រង​របួស​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ដេក​ដួល​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​នោះ ដោយសារ​​រង​នូវ​ការ​ប្រើ​កាំបិត​កាប់​ពី​សំណាក់​ភាគី​ម្ខាង​ទៀត តែ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​។

​តាម​ចម្លើយ​ពី​ជន​រង​គ្រោះ​បាន​ឱ្យសមត្ថកិច្ច​ដឹង​ថា មូលហេតុ​បណ្តាល​មក​ពី​ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យ​សម្តី​ដណ្តើម​ស្រី​គ្នា ទើប​បណ្តាលឱ្យ​​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​តែ​ម្តង​។ 

​ប៉ូលិសបន្តថា ជន​រង​គ្រោះ​២​នាក់ ម្នាក់​ឈ្មោះ Jian Lu ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ចិន បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ Zhang Tian ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ចិន បាន​រង​របួសស្រាល ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ 

​ចំណែក​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ Huang Bing ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ព្រមទាំង​វត្ថុ​តាង​រួម​មាន ដាវ និង​កាំបិត​ចំនួន​៧​ដើម ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab