ប៉ូលិសអាហ្សង់ទីនរកឃើញកូកាអ៊ីនបង្កប់ក្នុងពាន World Cup ក្លែងក្លាយ

ប៉ូលិសអាហ្សង់ទីនបានចាប់ខ្លួនក្រុមឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀន បន្ទាប់ពីរកឃើញគ្រឿងញៀន និងកញ្ឆាដែលលាក់ទុកនៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោក។

មនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួន អំឡុងពេលការឆ្មក់បង្ក្រាបដែលធ្វើឡើងនៅក្នុងទីក្រុង Isidro Casanova នៅតំបន់ La Matanza Partido រដ្ឋធានី Buenos Aires ។

មន្រ្តីប៉ូលិសបានរកឃើញកូកាអ៊ីន និងកញ្ឆា ១,៥ គីឡូក្រាមដែលលាក់នៅក្នុងពាន។ វេបសាយ Clarin បានឱ្យដឹងបន្ថែមពីលើនេះថា ប៉ូលិសក៏បានរឹបអូសយានយន្តពីរគ្រឿង និងកាំភ្លើងពីរដើមអំឡុងពេលការបង្ក្រាបនោះផងដែរ។

ក្រុមឧក្រិដ្ឋជនទាំងនោះបានឆ្លៀតឱកាសទាញយកអត្ថប្រយោជន៍ពីការប្រកួត World Cup ដើម្បីជួញដូរគ្រឿងញៀននៅជុំវិញតំបន់ផ្សេងៗគ្នានៃតំបន់ឡាម៉ាតាន់ហ្សា៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab