ចុមយក្សសាហាវម៉្លេះ! ចិនសង់ព្រលានយន្តហោះលើកំពូលភ្នំកម្ពស់ជិត ២ គីឡូម៉ែត្រ

ក្រុមកម្មករចិននៅក្រុង Chongqing បានចិតកំពូលភ្នំកំពស់ ១.៨០០ ម៉ែត្រដើម្បីសាងសង់ព្រលានយន្តហោះថ្មីឈ្មោះ Wushan Airport តម្លៃ ១,៦៤ ពាន់លានយ័ន (២៥២ លានដុល្លារ)។

ព្រលានថ្មីមិនធ្លាប់មានក្នុងលោកនេះគ្រោងនឹងចាប់ផ្តើមបើឱ្យដំណើរការនៅឆ្នាំក្រោយនេះហើយ បន្ទាប់ពីបានចាប់ផ្តើមសាងសង់កាលពី៦ឆ្នាំមុន។ វាគ្រោងនឹងបញ្ចប់ការសាងសង់ចង់ជាស្ថាពរនៅខែមិថុនាឆ្នាំ ២០១៩។

ព្រលានយន្តហោះ Wushan Airport មានទីតាំងនៅលើកំពូលភ្នំ Taohua ចម្ងាយ១៥គីឡូម៉ែត្រនៅក្រៅទីប្រជុំជន Wushan ក្នុងក្រុង Chongqing ។ វាមានផ្លូវរត់ចម្ងាយ២.៦០០ម៉ែត្រនិងទទឹង៤៥ម៉ែត្រ។

ដោយសារតំបន់នេះសម្បូរភ្នំ កម្មករសំណង់ត្រូវប្រើរំសេវផ្ទុះដើម្បីកម្ទេចថ្មលើកំពូលភ្នំដើម្បីពង្រាបដីបង្កើតអាកាសយាន។

រូបថតកាលពីខែឧសភា បង្ហាញពួកកម្មករចិនសង់អាកាសយានដ្ឋាននេះ ខណៈពួកគេបញ្ជារថយន្តស្ទូចនិងដំឡើងស្ថានីយចំណត ដែលលាតសន្ធឹងលើផ្ទៃដី៣.៥០០ម៉ែត្រការ៉េ។ បើតាមលោក Liao Haobo មន្រ្តីគ្រប់គ្រងសំណង់នេះ បានឱ្យដឹងថា នៅថ្ងៃមមាញឹកបំផុត ការដ្ឋាននេះមានកម្មករជាង២.០០០នាក់និងគ្រឿងម៉ាស៊ីន៨០០ ដំណើរការក្នុងពេលដំណាលគ្នា។

Wushan Airport ត្រូវបានសាងសង់ឡើងដើម្បីជួយបង្វែរចរាចរណ៍ផ្លូវអាកាសពីអាកាសយានដ្ឋានអន្តរជាតិ Chongqing Jiangbei International Airport ដែលកាលពីឆ្នាំមុនទទួលភ្ញៀវ ៣៩,៦៦ លាននាក់។ ត្រឹមឆ្នាំ ២០២០ អាកាសយានលើកំពូលភ្នំនេះត្រូវរំពឹងថានឹងទទួលភ្ញៀវ ២៨០.០០០នាក់។

សំណង់នេះក៏ត្រូវរំពឹងថានឹងទាក់ទាញទេសចរណ៍ផងដែរ ដោយសារវានៅជិតឧទ្យាន Goddess Peak និងទំនប់ជ្រោះបីនៃទន្លេយ៉ាងសេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab