លោកប៊ីលហ្គេតបរិច្ចាគលុយរាប់លានដុល្លារដើម្បីស្រាវជ្រាវបង្កាត់ពូជមូសថ្មី កើតមកតែប៉ុន្មានថ្ងៃមិនទាន់ចេះបឺតឈាមមនុស្សផង ងាប់មុនអាយុ

លោក ប៊ីល ហ្គេត បានបរិច្ចាគប្រាក់ចំនួន ៤,១ លានដុល្លារដល់មន្ទីរពិសោធន៍ ដើម្បីបង្កើតមូសដែលបំផ្លាញខ្លួនវា តាមរយៈការបង្កើតកូនមូសដែលងាប់មុនវាពេញវ័យ។

ក្រុមអ្នកវិទ្យាសាស្ត្រនៅក្រុមហ៊ុនជីវសាស្រ្តអង់គ្លេសឈ្មោះ Oxitec កំពុងចាក់បញ្ចូលហ្សែនតំណពូជក្នុងសត្វមូសញី (ជាមូសបឺតឈាម) ដែលមានន័យថា កូនចៅរបស់ពួកវាមិនអាចរស់នៅក្រៅមន្ទីរពិសោធន៍បានឡើយ។

ពួកគេបានឃើញភាពជោគជ័យជាមួយនឹងមូសប្រភេទ Aedes Aegypti ដែលជាមូសចម្លងរីករាលដាលជំងឺហ្ស៊ីកា ដោយកាត់បន្ថយចំនួនមូសនេះរហូតដល់ទៅ ៩០ ភាគរយនៅក្នុងតំបន់មួយចំនួន។

ប៉ុន្តែឥឡូវនេះ ពួកអ្នកវិទ្យាសាស្ត្រមានគម្រោងកំណត់អត្តសញ្ញាណពូជហ្សែនថ្មីដើម្បីចាក់ចូលទៅក្នុងសត្វមូសញីចម្លងជំងឺគ្រុចាញ់ ប្រភេទ Anopheles ជាមួយពូជមូសថ្មីគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២០។

ការបរិច្ចាគរបស់លោកហ្គេតគឺជាផ្នែកមួយនៃបំណងប្រាថ្នារបស់គាត់ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ពីពិភពលោក "ក្នុងរយៈពេលមួយជំនាន់នេះឱ្យបាន"៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab