Index1

ឃាត់​កូន​សិស្សសាលា​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

      កណ្តាល ៖  កូនសិស្ស​សាលា​៤​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ ក្នុងករណី​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ រោង​កាហ្វេ  ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ០៤ នាក់​១/-​ឈ្មោះ ស៊ន ម៉េង​ហ៊​ត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ សិស្ស (​ឃាត់ខ្លួន​) ២/-​ឈ្មោះ ស៊ុយ សុង​ហ៊ាង ភេទ ប្រុស  អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល  មុខរបរ សិស្ស (​ឃាត់ខ្លួន​) ៣/-​ឈ្មោះ ខេង សុវណ្ណារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល  មុខរបរ សិស្ស (​ឃាត់ខ្លួន​) និង​៤/-​ឈ្មោះ ធី ផានិត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ប្រ​ធាតុ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ សិស្ស (​ឃាត់ខ្លួន​) ។​

     ប៉ូលិស​បន្តថា  ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត វត្ថុតាង​រួមមាន​១/-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ០២ កញ្ចប់​តូច ២/-​ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង​និង​៣/-​សំ​ម្ភា​រៈ​សម្រាប់​ប្រើប្រាស់ និង វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ។​

    ប៉ូលិស​បន្តទៀតថា កាលពី​វេលា​ម៉ោ​ង​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម នៅ​ចំណុច​រោង​លក់​កាហ្វេ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។ ពេលនោះ​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ៤ នាក់​ខាងលើ រួម​និង​វត្ថុតាង​គ្រឿងញៀន​ចំនួន ០២ កញ្ចប់​តូច​ដែល​នៅជាប់​និង​ខ្លួន​ឈ្មោះ ស៊ន ម៉េង​ហ៊​ត ហើយ​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់ វេច​ខ្ចប់​មួយចំនួនទៀត បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង ៤ នាក់​ខាងលើ​បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ចំនួន ០២ កញ្ចប់​តូច​ខាងលើ​គឺ​ពួកគេ​បាន​ទទួលយក​ពី​បុរស​ម្នាក់​មាន​ទីលំនៅ​ភូមិ​ព្រែ​កតា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ហើយ មេខ្លោង​រូបនោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ។​

       បច្ចុប្បន្ន​ជន​ស​ង្ស័​យា​កូនសិស្ស​ទាំង​៤​នាក់​ខាងលើ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

មតិយោបល់