ភ្លើងឆេះផ្ទះពលរដ្ឋសង្កាត់បឹងទំពន់២ ជាង១ម៉ោងអស់ផ្ទះ២០ខ្នង ស្មើ៣១គ្រួសារ

​ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយបានកើតឡើង កាលពីម៉ោងជិត៥ភ្លឺ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចសំណង់មិនរៀបរយ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

​អគ្គិភ័យនេះបានឆាបឆេះជាង១ម៉ោង បណ្តាលឱ្យខូចខាត លំនៅដ្ឋាន អស់២០ខ្នង ស្មើនឹង៣១គ្រួសារជាប្រភេទថ្មក្រោមលើឈើនិងជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ទំហំ៤គុណ៦ម៉ែត្រ សាងសង់នៅលើផ្ទៃទឹក ឆ្លងចូលដោយក្តារស្ពាន អាចដើរនិងម៉ូតូ​។ 

​ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យចំនួន២៨គ្រឿង បានចេញអន្តរាគន៍បាញ់ ពន្លត់ រលត់ទៅវិញនៅម៉ោង៦ និង១០ នាទីព្រឹកថ្ងៃដដែល​។ សមត្ថកិច្ចក៏បានជួបឧបសគ្គផងដែរ ដោយសារលំនៅដ្ឋានទាំង នោះគ្មានច្រកចេញចូល ប៉ុន្តែបានម្ចាស់ដេប៉ូលក់គ្រឿងសំណង់អនុញ្ញាត ឱ្យចូលរថយន្តបាញ់ពន្លត់ទើបទប់ស្កាត់បាន​។ 

​ទំហំនៃការខូចខាតសរុបជាទឹកប្រាក់នៅមិនទាន់ដឹងនៅឡើយនោះទេ ប៉ុន្តែពុំមាននរណារងរបួសឬស្លាប់ដោយហេតុការណ៍នេះទេ៕

adverise with khmeread