ប៉ូលិសខណ្ឌដូនពេញឃាត់បុរសម្នាក់ជួញដូរគ្រឿងញៀន

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយ កម្លាំងល្បាតសហប៉ុស្តិ៍.ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយស្ថានទូតបារាំង ផ្លូវលេខ៨០ ភូមិ ២១ សង្កាត់ ស្រះចក ខណ្ឌដូន នាថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង១០ នាទីអធ្រាត្រ។

​ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ភុត បារាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​នឹងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងដែលត្រូវចាប់យកក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១០ កញ្ចប់តូច -ថង់ប្លាស្ទិចចំនួន០១ -ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុងពណ៌ខ្មៅ។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បី​កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread