បុរសម្នាក់លោតចូលទឹកទន្លេសម្លាប់២ថ្ងៃទើបរកឃើញសព

​កណ្តាល ៖​ មានករណី​បុរសម្នាក់ធ្វើអត្តឃាតលោតទឹកទន្លេសម្លាប់ខ្លួន​កើតហេតុថ្ងៃទី​២២ មិថុនា ២០១៨ វេលាម៉ោង​១០យប់នៅចំណុចភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល​ រហូតដល់ព្រឹកថ្ងៃទី២៤ មិថុនា ២០១៨នេះរកសពឃើញ។

​ប៉ូលិសនិយាយថា ​ជនរងគ្រោះ​ឈ្មោះ​ ទាងហោ​ ស៊ុយ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ជនជាតិខ្មែរ នៅភូមិព្រែកឃុំត្រើយស្លា​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ មុខរបរ​​កសិក​រ​។

​ប៉ូលិសបន្តថា​ នៅថ្ងៃទី២២ មិថុនា ២០១៨​ វេលាម៉ោង១២យប់ ជនរងគ្រោះបានជិះម៉ូតូមកឆ្លងទូកដរ (កំពង់​ចម្លងព្រែកតូច) ពេលឆ្លងដល់ចម្ងាយ ប្រហែល​ជាង ៣០ម៉ែត្រពីច្រាំង ជនរងគ្រោះមានសភាព​ស្រវឹងស្រា (ការបញ្ជាក់របស់សាក្សី) រួចក៏បាន​លោតទឹកបាត់ខ្លួនតែម្ដង​។  

​លុះដល់ថ្ងៃទី២៤ មិថុនា ២០១៨ វេលាម៉ោង០៨ និង១៥នាទីព្រឹកទើបប្រទះ​ឃើញសាកសពអណ្តែកទឹកក្នុងទន្លេបាសាក់​ ស្ថិតនៅភូមិពោធិលើ​ ឃុំត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្តាល​។ 

​ក្រោយបានទទួលព័ត៌មាន​ សម្ថកិច្ចប៉ុស្តិ៍​ត្រើយស្លា​ ស្វាយប្រទាល បាន​ សហការជាមួយផ្នែកជំនាញ​ពិនិត្យហេតុស្រុក​ក្រុមប្រឹក្សាឃុំ មេភូមិបានពិនិត្យសាកសព​ពុំមានស្លាកស្នាម អ្វីគួរឱ្យកត់សម្គាល់​។

​ការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារលង់ទឹក​។ ក្រោយពីពនិត្យរួចសពបានប្រគល់ជូនគ្រួសា​រ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab