ប៉ូលិសប៉ុស្តិ៍​បឹងទំពន់ទី២ឃាត់មនុស្ស២នាក់ជួញថ្នាំញៀន

ភ្នំពេញ ​៖ កម្លាំងប៉ូលិសប៉ុស្តិ៍​បឹងទំពន់ទី២ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចផ្លូវ​លេខ៨៩បេតេ ក្រុមទី០៥ ភូមិ ត្នោតជ្រុំ៥  សង្កាត់ បឹងទំពន់​ទី២ ខណ្ឌ មានជ័យ  ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន នៅថ្ងៃទី​២៣ ខែ​មិថុនា ​ឆ្នាំ ​២០១៨​ វេលា​ម៉ោង​១០យប់។

​ប៉ូលិសនិយាយថា ​ជនសង្ស័យ១-ឈ្មោះ យ៉ុន វុទ្ធា​ ហៅ ទូច ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ  ផ្លូវលំ ភូមិ ត្រពាំងព្រីង ឃុំ ត្រពាំងព្រីង ស្រុក កោះសូទិន ខេត្ត កំពង់ចាម និង២-ឈ្មោះ បាន ឡេងហួរ  ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល  ផ្លូវលំ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ​។

​វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០១ កញ្ចប់ថង់ធំ,ទូរស័ព្ទដៃចាស់០១គ្រឿង និង ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GQ 1774​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab