ចង់អាយុវែង អ្នកឯកទេសណែនាំឱ្យពិសាប្រេងអូលីវ ១ ស្លាបព្រាកាហ្វេក្នុង ១ថ្ងៃ

យោងតាមអ្នកជំនាញបានឱ្យដឹងថា ការទទួលទានប្រេងអូលីវ ១ ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃអាចជួយឱ្យអ្នករស់នៅបានយូរ។

ប្រេងអូលីវដែលជាសមាសធាតុដ៏សំខាន់នៃរបបអាហារសុខភាពនៅតំបន់មេឌីទែរ៉ាណេ ត្រូវបានគេនិយាយជាយូរមកហើយថាមានអត្ថប្រយោជន៍ដល់សុខភាព។

ឥឡូវនេះអ្នកប្រឹក្សាវេជ្ជសាស្រ្ត គឺវេជ្ជបណ្ឌិត Sarah Brewer និងអ្នកជំនាញផ្នែកចំណីអាហារ Juliette Kellow បានអះអាងក្នុងសៀវភៅថ្មី "Eat Better Live Longer" របស់ពួកគេថា ប្រេងអូលីវអាចបន្ថែមអាយុច្រើនឆ្នាំទៅក្នុងជីវិតរបស់អ្នក។

ពួកគេនិយាយថាធាតុផ្សំសម្រាប់ចម្អិនអាហារនេះមានសារធាតុអង់ទីអុកស៊ីដង់ច្រើន ដែលអាចជួយទប់ស្កាត់ឬបន្ថយល្បឿននៃការលូតលាស់របស់ជំងឺមហារីក និងបន្ថយហានិភ័យនៃការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល ដែលជាឃាតកសម្លាប់មនុស្សច្រើនបំផុតនៅលើពិភពលោក។

អ្នកឯកទេសទាំង២បាននិយាយថា ប្រេងអូលីវអាចបន្ថយនូវផលប៉ះពាល់អាក្រក់របស់កូឡេស្តេរ៉ុល ការលើសសម្ពាធឈាម និងជំងឺដែលទាក់ទងទៅនឹងអាយុ និងជំរុញមុខងារនៃការយល់ដឹងឱ្យកាន់តែប្រសើរឡើង។

ការអះអាងរបស់ពួកគេគឺបន្ថែមទៅលើភស្តុតាងខាងវិទ្យាសាស្រ្តជាច្រើនឆ្នាំដែលបង្ហាញថា ប្រេងអាចជួយមនុស្សឱ្យជៀសផុតពីជំងឺកាចសាហាវ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត