adverise with khmeread 1

4MINUTE បង្អួត​ការអនុវត្ត​ក្បាច់​រាំ​ថ្មី​ក្នុង​បទ “Hate”

ក្រុម​ចម្រៀង​ស្រី 4MINUTE បានបង្ហាញ​វីដេអូ​នៃ​ការអនុវត្ត​ក្បាច់​រាំ​សម្រាប់​យុទ្ធនាការ​ផ្សព្វផ្សាយ​បទ​ចម្រៀង “Hate” របស់​ពួកគេ ដែល​ត្រៀម​ចេញ​ជា​ផ្លូវការ​នាពេល​ខាងមុខនេះ​។​

​ដោយបាន​ដាក់​បង្ហាញ​កាលពី​ថ្ងៃទី ២៣ កុម្ភៈ​កន្លងទៅ វីដេអូ​មួយ​នេះ​បានបង្ហាញ​ពី​ក្បាច់​រាំ​របស់​សមាជិក​ក្រុម 4MINUTE ជាមួយ​ក្រុម​រាំ​ដទៃទៀត​ដែល​ស្លៀកពាក់​ក្នុង​ឯកសណ្ឋាន​សាមញ្ញ​មួយ​ក្នុង​បទ​ចម្រៀង “Hate” របស់​ពួកគេ ហើយ​វា​ហាក់ដូចជា​នៅ​ផ្នែក​ខាងក្រោម​នៃ​តំបន់​អាគារ​ណាមួយ រួម​ជាមួយនឹង​ពន្លឺភ្លើង​ដែល​បាន​បាញ់​ពី​ផ្ទៃ​ខាងក្រោយ​នៃ​ការសម្តែង​របស់​ពួកគេ​ផងដែរ​។​

​ជាមួយនឹង​ក្បាច់​រាំ Swag ក្រុម 4MINUTE បានបង្ហាញ​អស់​រាល់​ដំណើរ​ដើមទង​ក្នុង​យុគសម័យ​ល្បីល្បាញ​របស់​នាង​នៅក្នុង​បទ “Hate” របស់​ពួកនាង​៕

 

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់