បង្ក្រាបទីតាំងជល់មាន់អ្នកញៀនល្បែងរត់អស់

​ភ្នំពេញ ៖ ប៉ូលិសផ្នែកយុត្តិធម៌ខណ្ឌច្បារអំពៅ ចុះបង្រ្កាបជាក់ស្តែង ទីតាំងជល់មាន់ នៅក្នុងព្រៃដីឡូត៍គ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៨ម៉ោងរសៀល ហើយអ្នកមកជល់មាន់ បានរត់គេចខ្លួន បាត់អស់។

​ប្រតិបត្តិការនេះប៉ូលិសដកហូតបានវត្ថុតាងរួមមាន មាន់ជល់ ០៤ក្បាល, ម៉ូតូចាស់ ២គ្រឿង (ម៉ាកហុងដាគុបជ្រុងសេ៧០ ពណ៌ខៀវ ពាក់ ស្លាកលេខ ភ្នំពេញ ១H-៤០៩៣, ម៉ាកហុងដាសេដេ ពណ៌ក្រហម ពាក់ស្លាកលេខ ១FD-៣១៦៦), កៅអីជ័រ៧, កន្រ្តកដាក់មាន់១០, ស្បៃមុងសម្រាប់ធ្វើសង្វៀនជល់មាន់១ផ្ទាំង, កញ្ចក់សម្រាប់បាំងជល់មាន់១ផ្ទាំង និងស្គុតសម្រាប់រំខ្នាយមាន់មួយចំនួន។

​ចំណែកអ្នកមកជល់មាន់ បានរត់គេចខ្លួន បាត់អស់ នៅពេលសមត្ថកិច្ចចុះទៅដល់៕


 

adverise with khmeread