បុរសវៀតណាមម្នាក់រងគ្រោះ​ លង់ទឹកស្លាប់

​កណ្តាល ៖  បុរសវៀតណាមម្នាក់រងគ្រោះ​ លង់ទឹក ស្លាប់ កើតហេតុថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង៤ និង៤៥នាទីរសៀលនៅចំណុចផែចំណីសត្វ ស្ថិតក្នុងភូមិព្រែក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល​។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ង្វៀង យាំងតុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ដើរសាឡង់​ (ត្រូវជាប្អូនម្ចាស់សាឡង់) ទីលំនៅប្រទេសវៀត​ណាម ​កាន់លិខិតឆ្លងដែនលេខ C4782877​។

​ប៉ូលិសបន្តថា ​នៅថ្ងៃខែឆ្នាំកើតហេតុខាងលើជនរងគ្រោះ មានអាការៈឈឺក្បាលហើយដើរចេញមកក្រៅ ដើម្បីបទជើងតូចហើយបានរអិលធ្លាក់ចូលក្នុងទន្លេ បងរបស់ជនរងគ្រោះ បានស្ទុះទៅជួយតែជនរងគ្រោះបានលិចបាត់ទៅ​។

​ក្រោយមកក្រុមសាឡង់ទាំងអស់បានចុះជួយរកតែពុំឃើញលុះ វេលាម៉ោងខាងលើ ទើបឃើញសព ជាប់សន្ទូចប្រជាពរដ្ឋដែលរាយក្នុងទន្លេ រួចបានរាយការណ៍
មកសមត្ថកិច្ច។

​ក្រោយទទួលព័ត៌មានភ្លាម  កម្លាំងជំនាញនិងប៉ុស្តិបានចុះទៅដល់កន្លែងកើតហេតុ​ដោយមានការចូលរួម មន្ត្រីជំនាញខេត្តជំនាញស្រុកលោក ក្រុមប្រឹក្សាឃុំនិងលោក គ្រូពេទ្យចូលរួមពិនិត្យ​។

​ការសន្និដ្ឋានមន្ត្រីជំនាញសពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្រោយពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread