បើករថយន្តសាកល្បងហោះពីលើស្ពានច្បារអំពៅទៅបុកផ្ទប់ខ្ទមអ្នកតា និងដើមពោធិ៍​

ភ្នំពេញ ៖ រថយន្ត RANGE ROVER មួយគ្រឿងបើក ដោយបុរសម្នាក់ រួមដំណើរបុរស២នាក់ បានបោះពួយយ៉ាងលឿន បួងចង្កូតមិនទាន់ ក៏ហោះពីលើស្ពានច្បារអំពៅ ចុះមកក្រោមទៅបុកដើមឈើ តែមិនមានអ្នករបួស រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។

ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១ និង៣០នាទី យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំនុចគល់ស្ពានច្បារអំពៅចាស់ ក្នងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក  RANGE ROVER ស៊េរីទំនើបពាក់ស្លាកលេខ ភ្នំពេញ 2AL-0016 បើកដោយបុរសម្នាក់ រួមដំណើរបុរស២នាក់​។ 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្ក បើកពីកើតទៅលិចបោះពួយយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ បួងចង្កូតមិនទាន់បានហោះពីលើស្ពានប្រហែល២០ម៉ែត្រជ្រុលទៅបុកខ្ទមអ្នកតា និងដើមពោធិ៍ កល់ជាប់ទៅមុខលែងរួច​។ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅប៉ុស្តិ៍ច្បារអំពៅ២​។ 

​ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ទំនាក់ទំនងជំនាញចុះវាស់វែង យករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ​៕


 

adverise with khmeread