adverise with khmeread 1

​តើ​បេក្ខភាព​រូប​ណា​នឹង​ក្លាយជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ថ្មី​?

FIFA នឹងមាន​ប្រធាន​ថ្មី​នៅ​ថ្ងៃ​សុក្រ​នេះ​នៅពេលដែល​ប្រតិភូ​ចំនួន ២០៧ នាក់​មកពី​ជុំវិញ​ពិភពលោក ជួបជុំគ្នា​ក្នុង​ទីក្រុង Zurich ប្រទេស​ស្វ៊ី​ស ដើម្បី​ធ្វើការ​បោះឆ្នោត​រក​អ្នក​ជំនួស​លោក Sepp Blatter​។​

​កាន់កាប់​តំណែង​តាំងពី​ឆ្នាំ ១៩៩៨ លោក Blatter វ័យ ៧៩ ឆ្នាំ បាន​និយាយ​កាលពី​ឆ្នាំមុន​ថា គាត់​នឹង​ចុះ​ចេញពី​តំណែង​ប្រធាន FIFA ចំ​ពេលដែល​វិបត្តិ​ពុករលួយ​កំពុង​កើនឡើង​។​

​មាន​បេក្ខភាព​ប្រាំ​រូប​ដែល​ចង់​ជំនួស​គាត់ ក្នុងនោះ​មាន​លោក Sheikh Salman bin Ebrahim al-Khalifa លោក Gianni Infantino ព្រះអង្គម្ចាស់ Ali bin al-Hussein លោក Tokyo Sexwale និង​លោក Jerome Champagne​។​

​ការបោះឆ្នោត​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៥ ល្ងាច (​ម៉ោង​ក្នុងប្រទេស​កម្ពុជា​) ប៉ុន្តែ​មាន​ជុំ​ជាច្រើន​នៃ​ការបោះឆ្នោត​អាច​នឹងត្រូវ​ធ្វើឡើង​មុនពេល​អ្នកឈ្នះ​ត្រូវបាន​រកឃើញ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់