រថយន្ត Aston Martin ក្នុងរឿង ០០៧ ត្រូវគេរកឃើញវិញ បន្ទាប់ពីត្រូវគេលួចអស់ រយៈពេលជាង២០ឆ្នាំ

        រថយន្ត​និមិត្តរូប​ម៉ាក Aston Martin ដែល​បើក​បរដោយ​តួអង្គ James Bond ឬ007 ដែលសម្តែង​ដោយ​លោក Sean Connery ក្នុង​រឿង Goldfinger ត្រូវ​បាន​រកឃើញ​ បន្ទាប់ពី​ត្រូវ​បានគេលួច​អស់រយៈ​ពេល​២០​ឆ្នាំ នេះបើតាមការអះអាងរបស់​ប៉ូលិស​ស៊ើប​អង្កេត។

        រថយន្ត​បុរាណម៉ូដែល 1964 DB5 ត្រូវ​បាន​ប្រទះឃើញ​នៅមជ្ឈឹម​បូព៌ានៅ​សប្តាហ៍នេះ​ គឺជារថយន្តដែល​អាជ្ញាធរតាម​ស្វែង​រកច្រើន​ឆ្នាំ​មក​ហើយ។

        រថយន្ត​ដែល​បំពាក់ដោយ​កាំភ្លើងយន្ត​និង​ផ្លែកាំបិត​ដើម្បីចាក់បំបែក​កង់​រថយន្ត​ដទៃ និង​ប្រើប្រាស់ដោយ​លោក Sean Connery ជា​តួអង្គ ០០៧​ នៅ​ពេល​នេះ​អាចមាន​តម្លៃ​រហូត​ដល់​១០លានផោន​។

        ក្រុម​ស៊ើបអង្កេត​មក​ពីក្រុមហ៊ុន Art Recovery International ជា​ក្រុម​ហ៊ុន​ធានារ៉ាប់រង​ ស្វែង​រក​រថយន្ត​នេះ នឹង​មិន​បង្ហាញ​ទីតាំង​ពិត​ប្រាកដ​ដែលគេរកឃើញ​រថយន្ត​នេះនៅតំបន់​មជ្ឈឹមបូព៌ានេះទេ។

លោក Christopher Marinello ជានាយក​ប្រតិបត្តិក្រុម​ហ៊ុន Art Recovery International បានប្រាប់​កសែត The Sunday Telegraph ថា “​ខ្ញុំ​ទទួល​តម្រុយជាក់លាក់ ប៉ុន្តែយើងកំពុង​ធ្វើ​ការ​ងារ​នេះ។ យើង​ចង់​ទាក់ទងទៅសហគមន៍​កាន់កាប់រថយន្ត​នេះ​​​ និង​អ្នក​ជំនាញ​ជួសជុល​ជាច្រើន​ ដើម្បី​ឲ្យ​ពួកគេ​ដឹងថា យើង​ចង់​បាន​រថយន្ត​នេះ​មកវិញ”។

        រថយន្ត Aston Martin ត្រូវ​បាន​គេលួច​យក​កាល​ពីឆ្នាំ​១៩៩៧​ រយៈ​ពេល​៣៣​ឆ្នាំ​ បន្ទាប់ពី​រូបភាពយន្តដ៏ល្បីល្បាញនេះត្រូវ​បាន​ចេញផ្សាយ។

        ម្ចាស់រថយន្តនេះបាន​ទិញ​រថយន្តនេះកាលពីឆ្នាំ​១៩៨៦​ក្នុងតម្លៃ​២៥០.០០០​ដុល្លារ ហើយ​បាន​រក្សារថយន្តនេះទុក​នៅ​អាកាសយានដ្ឋាន​នៅ​ Boca Raton រដ្ឋកាលីហ្វ័រញ៉ា៕

adverise with khmeread