អ្នកគាំទ្រក្រុមបាណាម៉ាសប្បាយចិត្តខ្លាំងមែនទែនជាមួយគ្រាប់បាល់ដំបូងនៅវើលខាប់ ទោះបីចាញ់អង់គ្លេស ៦-១

        មើល​ទៅក្រុមប៉ាណាម៉ាហាក់ដូចជា​រងគ្រោះ​ធ្ងន់ធ្ងរ​ បន្ទាប់ពី​ចាញ់​ក្រុម​អង់គ្លេស​៦-១ នៅវើលខាប់​ឆ្នាំ​២០១៨​នៅប្រទេសរុស្ស៊ី​ ប៉ុន្តែ​គ្រាប់បាល់របស់​កី​ឡាករ Felipe Baloy បែរជា​ធ្វើ​ឲ្យ​ប្រិយមិត្ត​ក្នុង​ស្រុក​សប្បាយចិត្ត​ជាងពេលណាៗទាំងអស់។

        ខ្សែការពារជើង​ចាស់​វ័យ​៣៧​ឆ្នាំ​រូបនេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រែក​ហោរ​យ៉ាងគគ្រឹកគគ្រេង បន្ទាប់ពី​សាងប្រវត្តិសាស្ត្រ ដោយ​រកបានគ្រាប់បាល់ដំបូង​នៅវើលខាប់សម្រាប់ក្រុមប៉ាណាម៉ា។

        ក្រុមរបស់​លោក Hernan Gomez នឹង​ត្រឡប់ទៅ​ផ្ទះ​វិញ បន្ទាប់ពី​ប្រកួតចាញ់​ក្រុម​អង់គ្លេស​ និង​ចាញ់​ក្រុមបែលហ្ស៊ិក​៣-០ ។​

        ប៉ុន្តែ​គ្រាប់បាល់របស់​ Baloy ត្រឹមតែ១គ្រាប់ ទំនងជា​ត្រូវ​បាន​គេចាត់ទុក​ថា ជា​ជ័យជម្នះ​ធំធេងនៅវើលខាប់រួ​ចទៅហើយ​សម្រាប់ក្រុម​នេះ ។ កីឡាករ​រូប​នេះ​បានបង្ហាញអារម្មណ៍​សប្បាយចិត្ត​មែនទែន បន្ទាប់ពី​ចប់ការប្រកួត។

        Baloy បាននិយាយថា “​វាគឺជាគ្រាប់បាល់​ដែលស្ថិតក្នុងប្រវត្តិសាស្ត្ររបស់​បាល់ទាត់​ក្រុមបាណាម៉ា​។ វាជាលទ្ធផល​មួយដែលត្រូវ​ឆ្លុះបញ្ចាំ​ង ហើយ​យើង​ត្រូវ​តែ​ប្រឹងប្រែងបន្ថែមទៀត។ គូប្រកួត​របស់យើង​ខ្លាំង​ណាស់​។ ពួកគេ​ឈ្នះ​៦-១ ។ យើងត្រូវ​ខំបន្ថែមទៀតនៅពេល​ជួប​ជាមួយ​ក្រុម​ទុយនីស៊ី៕

adverise with khmeread