ណាសាបញ្ចេញរូបភាពដ៏កម្រ ថតកៀកនឹងភពព្រហស្បតិ៍ មើលទៅស្អាតដូចរូបគំនូរ

ភពព្រហស្បតិ៍ត្រូវបានថត មិនធ្លាប់ឃើញពីមុនមក ហើយវាមើលទៅពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។

ណាសាបានបញ្ចេញរូបភាពថ្មីនៃភពព្រហស្បតិ៍ ក្នុងអឌ្ឍគោល​ខាងជើងនៃភពនេះ នៅពេលយានអវកាស Juno បានឆ្លងកាត់វានៅប្រហែលជាម៉ោង ៦ កន្លះព្រឹកថ្ងៃទី ២៤ មិថុនាម្សិលមិញនេះ។

វាគឺជាការទៅកៀកនឹងភពព្រហស្បតិ៍ លើកទី ១៣ របស់យានអវកាស Juno ដែលឆ្ងាយពីពពករបស់ភពនេះ ១៥.៤៤៩ គីឡូម៉ែត្រ។

នៅក្នុងតំបន់ដែលយើងបានឃើញនេះ គឺសម្បូរទៅដោយភាពច្របូកច្របល់ និងពពកវិល គួចពាសពេញភពនេះ។

ដូចដែលយើងបានឃើញ ពពកដែលមានពណ៌ខ្មៅ គឺស្ថិតនៅជ្រៅជាងគេក្នុងបរិយាកាសរបស់ភពនេះ ខណៈដែលពពកដែលមើលទៅភ្លឺជាងគេ គឺនៅខ្ពស់ជាងគេក្នុងបរិយាកាស៕


 

adverise with khmeread