ពួកកសិករ និងពួកចិញ្ចឹមគោក្របីនៅនីហ្សេរីយ៉ា ឈ្លោះកាប់ចាក់គ្នាស្លាប់ជិត ៩០ នាក់

យ៉ាងហោចណាស់មនុស្សចំនួន ៨៦ នាក់បានស្លាប់ក្នុងតំបន់ភាគកណ្តាលប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងរវាងក្រុមកសិករ និងអ្នកចិញ្ចឹមគោក្របី។ នេះបើយោងតាមមន្រ្តីប៉ូលិសក្នុងរដ្ឋ Plateau បានបញ្ជាក់។

យោងតាមប្រភពមួយចំនួននិយាយថា ការប្រយុទ្ធបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ពេលដែលក្រុមកុលសម្ព័ន្ធជនជាតិភាគតិចប្រចាំទឹកដី Berom បានវាយប្រហារទៅលើអ្នកគង្វាលកុលសម្ព័ន្ធ Fulani ដែលបានសម្លាប់សមាជិករបស់ពួកគេអស់ប្រាំនាក់។

តំបន់មួយនេះមានប្រវត្តិសាស្រ្តហិង្សាជាច្រើនទសវត្សរ៍មកហើយ រវាងក្រុមកុលសម្ព័ន្ធប្រកួតប្រជែងគ្នាដើម្បីទឹកដី។ នេះបើយោងតាមវេបសាយ BBC។

បម្រាមគោចរបច្ចុប្បន្ន ត្រូវបានដាក់នៅក្នុងផ្នែកចំនួនបីនៃរដ្ឋមួយនេះ។

ស្នងការប៉ូលិសរដ្ឋលោក Undie Adie បាននិយាយថា ការស៊ើបអង្កេតមួយទៅលើភូមិកើតហេតុ ក្រោយការបង្ហូរឈាមមួយនេះបានបង្ហាញឱ្យឃើញថា មនុស្សចំនួន ៨៦នាក់ត្រូវបានសម្លាប់ និងប្រាំមួយនាក់របួស។

គាត់បាននិយាយថាលំនៅដ្ឋានចំនួន ៥០ខ្នងត្រូវបានដុត រួមជាមួយនឹងម៉ូតូ ១៥គ្រឿង និងរថយន្តចំនួនពីរ៕
 

adverise with khmeread