adverise with khmeread 1

​ស្ត្រី​រត់គេច​ពី​ក្រ​ញ៉ាំ ISIS ម្នាក់រៀបរាប់​ពី​ការធ្វើ​ទារុណកម្ម​ទៅលើប្អូនស្រីនាងដោយសារភ្លេចពាក់ស្រោមដៃ​

អតីត​គ្រូបង្រៀន​ម្នាក់​ដែល​បាន​រត់គេច​ចេញពី​កណ្តាប់ដៃ ISIS នៅឯ​ប្រទេស​អ៊ីរ៉ាក់​បាន​រៀបរាប់​ពី​របៀប​ប្រើប្រាស់​ដង្កៀប​លោហៈ​មាន​ធ្មេញ​មុត​ស្រួច​ម្យ៉ាង​ហៅថា "Biter" មក​ធ្វើ​ទារុណកម្ម​ទៅលើ​រាងកាយ​របស់​នាង ដោយ​នាង​បញ្ជាក់ថា​វា​មានការ​ឈឺចាប់​ខ្លាំង​ជាង​ការ​សម្រាលកូន​ទៅទៀត​។

​នាង​រ៉ាយរ៉ាប់​ប្រាប់ថា​ឧបករណ៍​នោះ​គឺ​ស្រដៀង​គ្នា​ទៅនឹង​ឧបករណ៍​អន្ទាក់​សត្វ​របស់​អ្នកប្រមាញ់​សត្វ​អ៊ីចឹង ដែល​នោះ​គឺជា​ដង្កៀប​លោហៈ​មាន​ធ្មេញ​មុត​ស្រួច​ដែល​ចាក់​ចូលទៅក្នុង​សាច់​របស់​ជនរងគ្រោះ​។​

​ឧបករណ៍​ដែល​គេ​ប្រើប្រាស់​ទៅលើ​ជនរងគ្រោះ​យ៉ាង​ឃោរឃៅ​មួយ​នេះ​ត្រូវបាន​គេ​ដឹងថា ត្រូវបាន​យកទៅ​ប្រើប្រាស់​សម្រាប់​ផ្តន្ទាទោស​ទៅលើ​ស្ត្រី​នៅក្នុង​ច្បាប់​របស់​ក្រុម​ឧទាម ISIS នៃ​ទីក្រុង Mosul ពេលដែល​ពួកគេ​មិនបាន​បិទបាំង​សាច់​នៃ​ផ្នែក​ណាមួយ​នៃ​តួខ្លួន​របស់​ពួកនាង​។​

​ក្រុម​ជ្រុលនិយម​នេះ​បានដាក់​វិន័យ​តឹងរ៉ឹង​ដោយ​ទទូច​ឱ្យ​រាល់​បណ្តា​ស្ត្រី​ណា​ដែល​ធ្វើដំណើរ​នៅ​ទីសាធារណៈ​ត្រូវ​បិទ​ស្បៃ​ពីលើ​ក្បាល​យ៉ាង​ជិត ស្លៀកខោ​រលុង ឬ​ប៉ោង ត្រូវ​ពាក់​ស្រោមដៃ ហើយ​រាល់​ការធ្វើដំណើរ​ទៅណា​មក​ណា​ត្រូវមាន​បុរស​មក​អម​ជាមួយ​។​

​នាពេល​បច្ចុប្បន្ន​នាង Fatima ដែល​បាន​រត់គេច​ចេញពី​កណ្តាប់ដៃ​ពួក​ភេរវ​ករ​ទាំងនេះ​បាន​រៀបរាប់​ទៅកាន់​អ្នកកាសែត Independent ពី​របៀប​នៃ​ការធ្វើ​ទារុណកម្ម​ទៅលើ​ប្អូនស្រី​របស់​នាង​ជាមួយនឹង​ឧបករណ៍ "Biter" ដោយសារ​នាង​បានធ្វើ​ដំណើរ​ចេញមក​ខាងក្រៅ​ជាមួយនឹង​ដៃទទេរ​គ្មានអ្វី​បិទបាំង បន្ទាប់ពី​នាង​បាន​ភ្លេច​ស្រោមដៃ​របស់​នាង ជាហេតុ​ធ្វើឱ្យ​ពួកវា​យក​ដែក​ដង្កៀប​នេះ​មកចាក់​លើ​សាច់​យ៉ាង​ឈឺផ្សាជាទី​បំផុត​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់