adverise with khmeread Inde4x

រថយន្ត​ដឹក​ដី​បុក​និង​កិន​សិស្សសាលា​ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​

    ភ្នំពេញ ៖ កូន​សិស្សស្រី​វិទ្យាល័យ​ឫស្សីកែវ​២​នាក់ ត្រូវ​រថយន្ត​បែន​ដឹក​ដី បើក​បុក​និង​កិន​អូស​ចូល​ក្រោម រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ កាលពី​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ខណៈពេល​យុវជន​ម្នាក់​បើក​ម៉ូតូឌុប​ក្មេងស្រី​ទាំង​២ រងរបួស​ធ្ងន់​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ ឡាន់ ចរិយា អាយុ​១៦​ឆ្នាំ និង​ទី​២-​ឈ្មោះ ចាន់ សុ​បុ​ណ្ណា​រី អាយុ​១៦​ឆ្នាំ ខណៈ​យុវជន​របួសធ្ងន់​ឈ្មោះ យ៉ា​ត ធារ៉ា អាយុ​១៩​ឆ្នាំ​។​

    ប៉ូលិស​បន្តថា ដំបូង​រថយន្ត​ដឹក​ដី​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-3432 បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត ហើយ​ជនរងគ្រោះ​ទាំង​៣​នាក់ បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច ។ លុះដល់​ចំណុចផ្លូវបំបែក​ក៏ត្រូវ​រថយន្ត​មក​បុក​ពេញ​មួយ​ទំហឹង ហើយ​អូស​ម៉ូតូ​ចូលទៅ​ក្រោម​រថយន្ត កិន​ស្លាប់​គរ​លើ​គ្នា​តែម្តង​។

    សាច់ញាតិ​ក្មេង​សិស្សសាលា​ទាំង​២​នាក់ បាន​ស្រែក​ទ្រ​ហ៊ា​យំ​ឱប​សព​កូន របស់ខ្លួន​នៅ​កន្លែងកើតហេតុ ដែល​ធ្វើ​ឲ្យ​អ្នក​ឈរ​មើល​មានការ​ត​ត់​ស្ល​ត់​យ៉ាងខ្លាំង​។ ខណៈ​អ្នកបើករថយន្តបង្ក បាន​រត់​គេចខ្លួនបាត់​តែម្តង​។

    ក្នុងករណីនេះ​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​បាន​ចុះ​យក​យានយន្ត​ទាំងពីរ​ទៅ​សង់​ត្រា​ល់​ដោះស្រាយ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់