adverise with khmeread 151009145016 lexus cardboard 3 super 169

ហ៊ាន​ជិះ​ទេ​? រថយន្ត Lexus NX ប្រើ​សំបក​កង់​ធ្វើ​ពី​ទឹកកក​

    ​នៅពេល​និយាយ​អំពី​ការបើកបរ​លើទឹក​កក ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Lexus ហាក់​គ្មាន​សុវត្ថិភាព​ក្នុងការ​បើកបរ​នោះទេ​។ ប៉ុន្តែ​រថយន្ត​គំរូ​ថ្មី​តែមួយគត់​របស់ខ្លួន​ស្រាប់តែ​បើក​លើក​ង់​ទឹកកក​ទៅវិញ​។

​     ក្រុមហ៊ុន​បាន​បំពាក់​សំបក​កង់​ធ្វើ​ពី​ទឹកកក​ចូលទៅក្នុង​ខ្នងកង់​រប​ស់​រថយន្ត Lexus NX​។ សំបក​កង់​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ទីក្រុង​ឡុង​ដ៍​ដោយ​ក្រុម​អ្នកជំនាញ​ឆ្លាក់​ទឹកកក​បួន​នាក់​មកពី​ក្រុមហ៊ុន Hamilton Ice Sculptors ជា​ក្រុមហ៊ុន​ចំណាស់ ៣៥ ឆ្នាំ​ជំនាញ​ខាង​បង្កើត​ទឹកកក​ខ្នាត​ធំ និង​ការដំឡើង​និង​ពូន​ផ្តុំ​ព្រិល​ទឹកកក​។

​     កង់​នីមួយៗ​ត្រូវ​ប្រើពេល ៣៦ ម៉ោង​ទម្រាំ​នឹង​បង្កើតបាន ហើយ​ពេល​បំពាក់​ជាមួយ​រថយន្ត​រួចហើយនោះ វា​ត្រូវបាន​គេ​រក្សាទុក​នៅក្នុង​សីតុណ្ហភាព​ដក ៣០ អង្សា​រយៈពេល ៥ ថ្ងៃ មុនពេល​ដកចេញ​ពី​ហ្គា​រ៉ា​សមក​បង្ហាញជូន​អ្នកទស្សនា​។

​    ​សារធាតុ​ជ័រ Acrylic ត្រូវបាន​ដាក់ចូល​ទៅក្នុង​កង់​ដើម្បី​ធានាថា​សំបក​កង់​ទឹកកក​អាច​ទ្រ​ទម្ងន់ ២ តោន​របស់​រថយន្ត​នេះ​។

​    ​ក្រុមហ៊ុន Lexus និយាយថា វិធីសាស្ត្រ​ផ្សព្វផ្សាយ​ទីផ្សារ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ដោយ​ប្រើ​សំបក​កង់​ទឹកកក​មក​ឡង់សេ​នេះ​ត្រូវការ​រយៈពេល​ស្រាវជ្រាវ រចនា​ម៉ូដ និង ធ្វើតេស្ត​អស់​ដល់​ទៅ ៣ ខែ​ឯណោះ​៕

​រូប​៖ Lexus ប្រើ​សំបក​កង់​ទឹកកក​សម្រាប់​ឃោសនា​រថយន្ត​ថ្មី Lexus NX ដើម្បី​ធានាថា​រថយន្ត​នេះ​មាន​សុវត្ថិភាព​ពេល​បើកបរ​លើទឹក​កក​

 

adverise with khmeread
ប្រភព៖ CNN

មតិយោបល់