កុំមើលរំលងរោគសញ្ញាជំងឺមហារីកពោះវៀនធំ បើលើខ្លួនប្រាណលេចចេញអាការៈទាំងអស់នេះ

ជំងឺមហារីកពោះវៀនធំជាឃាតករសាហាវបំផុតលំដាប់ទី៣ ក្នុងចំណោមជំងឺមហារីកទាំងអស់។ 

កត្តាដែលអាចបង្កើនជំងឺមហារីកពោះវៀនធំ ៖ 
១. អាយុកាន់តែជ្រេ (៥០ ឆ្នាំឡើង ប៉ុន្តែក្មេងៗខ្លះក៏អាចកើតជំងឺនេះដែរ) ។
២. ជនជាតិអាមេរិកកាត់អាហ្វ្រិក មានហានិភ័យខ្ពស់ជាងជនជាតិណាៗទាំងអស់។
៣. ក្នុងគ្រួសារធ្លាប់មានមនុស្សមានជំងឺនេះដែរ (អាចឪពុកឬម្តាយមានជំងឺនេះ ដូច្នេះអ្នកក៏អាចប្រឈមដែរ)។
៤. រលាកពោះវៀនរ៉ាំរ៉ៃ តែមិនព្រមទៅព្យាបាល។
៥. ទទួលទានអាហារសម្បូរជាតិខ្លាញ់ច្រើន។ 
៦. ជីវិតរស់នៅអសកម្ម ពុំសូវមានការហាត់ប្រាណ។
៧. កើតជំងឺទឹកនោមផ្អែម ក៏ជាកត្តានាំទៅរកជំងឺមហារីកពោះវៀនធំដែរ។
៨. អ្នកធាត់ៗ មានហានិភ័យខ្ពស់ជាងអ្នកស្គម។
៩. មនុស្សដែលចូលចិត្តជក់បារី និងផឹកស្រា។ 
១០. មនុស្សដែលធ្លាប់ព្យាបាលដោយវិទ្យុសកម្ម។

រោគសញ្ញានៃជំងឺមហារីកពោះវៀនធំ ៖
១. ប្រែប្រួលប្លែកក្នុងពោះវៀន រួមមានរាគញឹក ឬ ទល់លាមកញឹកញាប់ លើសពី៤សប្តាហ៍។
២. មានឈាមក្នុងលាមក។
៣. ឈឺក្នុងពោះវៀនញឹកញាប់ទ្រាំមិនចង់បាន។
៤. មានអារម្មណ៍ថា ពោះវៀននៅសល់លាមកច្រើន ទោះបីជុះរួចហើយក៏ដោយ។
៥. ខ្សោយ ឬ ល្ហិតល្ហៃ។
៦. ស្រកទម្ងន់ ដោយមិនរំពឹងទុក។

ពេលឃើញរោគសញ្ញាទាំងនេះ សូមកុំស្ទាក់ស្ទើរក្នុងការទៅជួបវេជ្ជបណ្ឌិត៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត