ចិនឥឡូវប្រើដ្រូន "ព្រាប" ដើម្បីតាមដានសកម្មភាពប្រជាជនទូទាំងប្រទេស

ប្រសិនបើកាមេរ៉ាសុវត្ថិភាពមិនល្អគ្រប់គ្រាន់ ចិនឥឡូវបង្ការភេរវកម្ម និងសន្តិសុខដល់កម្រិតមួយផ្សេងទៀតដោយប្រើដ្រូនបក្សីឃ្លាំមើលប្រជាជនរបស់ខ្លួន។

អង្គភាពយោធា និងរដ្ឋាភិបាលជាង ៣០ បានដាក់ពង្រាយដ្រូនបក្សី ដែលនឹងផលិតឡើងក្នុងគម្រោងមួយឈ្មោះថា "Dove" នៅក្នុងខេត្តយ៉ាងហោចណាស់ចំនួន ៥។

បក្សី "Dove" នេះ នឹងត្រូវដឹកនាំដោយ Song Bifeng ជាអតីតអ្នកវិទ្យាសាស្ដ្រ ដែលធ្វើការនៅកម្មវិធីយន្តហោះបំបាំងកាយ J-20 និងជាសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យ Northwestern Polytechinical University ក្នុងទីក្រុង Xian ភាគពាយព្យខេត្ត Shaanxi។

ការហោះរបស់ដ្រូននេះនៅមានកម្រិត បើប្រៀបទៅនឹងដ្រូនផ្សេងទៀត ដោយវាហោះមិនបានឆ្ងាយ នៅពេលវាប្រើដោយទាហាន។ យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្ដ្រជឿថា បច្ចេកវិជ្ជាដ្រូនបក្សីនេះនឹងកាន់តែល្អសម្រាប់អនាគត ហើយវានឹងអាចហោះបានឆ្ងាយតាមតែយើងបញ្ជា៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត