ជប៉ុនពិតជាអស្ចារ្យមែន អាចផលិតកូននាគរាជយន្ត ហោះហើរលើវេហា

បច្ចុប្បន្នយើងស្ថិតនៅក្នុងយុគសម័យបច្ចេកវិជ្ជាដែលគ្រប់យ៉ាងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើង រួមមានទាំងការនាំយកតួអង្គទេវកថាឱ្យមានជីវិតឡើងវិញដូចជានាគហោះជាដើម។

អ្នកវិទ្យាសាស្ដ្រនៅមន្ទីរស្រាវជ្រាវ JSK Lab ក្នុងសាកលវិទ្យាល័យតូក្យូថ្មីៗនេះបានផលិតមនុស្សយន្តខ្នាតតូច ដែលអាចបត់បែនបាននៅក្នុងអាកាស។ បច្ចេកវិជ្ជាថ្មីនេះត្រូវបានគេហៅថា នាគរាជ (DRAGON)។

DRAGON នេះត្រូវបានបង្កើតឡើងដោយប្រើស្លាបចក្រចំនួន ៤ ភ្ជាប់គ្នាដូចពស់ហោះហើរលើអាកាស។ វាបង្កើតឡើងដោយអ្នកវិទ្យាសាស្ដ្រចំនួន ៦ នាក់មកពីសាកលវិទ្យាល័យតូក្យូរួមមាន Moju Zhao, Tomoki Anzai, Fan Shi, Xiangyu Chen, Kei Okada, និង Masayuki Inaba។

ហើយបច្ចេកវិជ្ជាដ៏អស្ចារ្យមួយនេះក៏បានដាក់បង្ហាញនៅការតាំងពិព័រណ៍បច្ចេកវិជ្ជា ICRA 2018 ក្នុងទីក្រុង Brisbane ប្រទេសអូស្ដ្រាលីកាលពីខែមុនផងដែរ៕


 

adverise with khmeread