adverise with khmeread 93

ចិន​ចេញ​សារាចរ​ណែនាំ​ថ្មី​លែងឱ្យ​សាងសង់​អគារ​ចម្លែកៗ​ឥតមាន​អត្តសញ្ញាណ​វប្បធម៌​ចិន​

​    ​ស្ថាបត្យកម្ម​ចិន​ឥឡូវ​នឹង​លែង​មើលទៅ​ចម្លែក​ដូច​ពីមុន​ទៀតហើយ​។ សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រុមប្រឹក្សារដ្ឋ​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា សារាចរ​ណែនាំ​ថ្មី​ស្តីពី​ការរៀបចំ​ទីក្រុង​នឹង​ហាម​រាល់​សំណង់ "​ចម្លែក​" និង "​រាង​ប្លែក​" ដែល​គ្មាន​លក្ខណៈ​ជា​ចិន ឬ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អ្វី​បន្តិច​សោះ​នោះ​។

​    ​ជំនួស​មកវិញ សារាចរ​ណែនាំ​នេះ​បាន​អំពាវនាវ​ឱ្យ​សំណង់​ទាំងឡាយ​ត្រូវមាន​លក្ខណៈ "​សន្សំសំចៃ រក្សា​បរិស្ថាន និង​មាន​សោភ័ណភាព​"​។

​    ​ការផ្ទុះ​ឡើង​សេដ្ឋកិច្ច​របស់​ចិន​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​មកនេះ​កើតឡើង​គាប់​ជួន​នឹង​ការ​ផ្ទុះឡើង​នៃ​សំណង់​ពិសេស​ប្លែក​ទាក់ភ្នែក​ផងដែរ ហើយ​ប្រទេស​នេះ​ត្រូវបាន​គេ​ពណ៌នា​ថា​ជា​កន្លែង​លេង​ម៉ូត​ស្ថាបត្យកម្ម​ទៀតផង​។

​    ​ប៉េកាំង​គឺជា​កន្លែង​មួយ​នៃ​អគារ​លេង​ស្ទីល​ខ្លាំង​បំផុត​របស់​ចិន ក្នុងនោះ​អគារ​ស្នាក់ការ​កណ្តាលរ​បស់​ទូរទស្សន៍ CCTV ដែល​គូ​ប្លង់​រួមគ្នា​ដោយ​ស្ថាបត្យករ​ហូ​ឡង់ លោក រ៉េ​ម ខូ​ល​ហាស (Rem Koolhaas) ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា "​ខោ​ធំ​" ដោយសារតែ​វា​មាន​រាង​ស្រដៀង​នឹង​ខោជើងវែង​៕

​រូប​៖ សំណង់​ប្លែកៗ និង​ចម្លែកៗ​នឹង​លែងមាន​តទៅទៀត​ក្នុង​ពេលអនាគត​បន្ទាប់​ពី​រដ្ឋ​ចេញ​សារាចរ​ថ្មី (90-92)

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់