មហាសេដ្ឋីអូស្ត្រាលីម្នាក់នឹងផ្តល់លុយរាប់ពាន់ដុល្លារដល់នរណាដែលដឹងប្រភពដើមរូបចម្លាក់លើដីធំបំផុតមួយនេះ

នាសប្តាហ៍នេះគឺជាថ្ងៃកត់សម្គាល់ខួប ២០ឆ្នាំ ចាប់តាំងពីឧទ្ធម្ភាគចក្រមួយគ្រឿងហោះហើរជុំវិញតំបន់ភូមិភាគកណ្តាលប្រទេសអូស្រ្តាលី បានប្រទះឃើញរូបរាងបុរសយក្សមួយរូប ឆ្លាក់ចូលទៅក្នុងផែនដី។

ចម្លាក់កម្ពស់ ៤,២គីឡូម៉ែត្រដែលបានឆ្លាក់នៅលើខ្ពង់រាបដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសអូស្ត្រាលីមួយនេះ តែងតែបានគេនិទានទាក់ទងទៅនឹងជនជាតិដើមភាគតិចអូស្រ្តាលី។

ចម្លាក់ឈ្មោះ Marree Man ដែលត្រូវបានគេដាក់ឈ្មោះតាមកូនទីក្រុងមួយដែលនៅជិតទីនោះ គឺជាការរចនាដ៏ធំបំផុតរបស់ពិភពលោកមួយដែលត្រូវបានឆ្លាក់ចូលទៅក្នុងដី។

ប៉ុន្តែអាថ៌កំបាំងជុំវិញអ្នកដែលបានបង្កើតវា និងដើម្បីអ្វីមិនទាន់ត្រូវបានបកស្រាយនោះឡើយ។ នេះបើយោងតាមវេបសាយ BBC។

កាលពីដើមសប្តាហ៍នេះ សហគ្រិនអូស្រ្តាលីលោក Dick Smith ក៏បានសន្យាផ្តល់ប្រាក់ ៥.០០០ដុល្លារអូស្រ្តាលី (៣.៧០០ដុល្លារអាមេរិក) ផងដែរ ជារង្វាន់សម្រាប់ព័ត៌មានអំពីដើមកំណើតនៃស្នាដៃសិល្បៈមួយនេះ។

Marree Man បានក្លាយទៅជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយ ចាប់តាំងពីវាត្រូវបានរកឃើញនៅក្នុងវាលខ្សាច់ទំហំប្រមាណជា ៧០០គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ភាគខាងជើងនៃទីក្រុង Adelaide៕

adverise with khmeread