ផ្លូវលើពិភពលោក គ្មានផ្លូវណាឯកោដូចផ្លូវមួយខ្សែរបស់អាមេរិកនេះឡើយ

U.S. Route 50 (US 50) គឺជាផ្លូវហាយវ៉េដ៏វែងបំផុត លាតសន្ធឹងពីទិសខាងកើត ទៅលិច ភ្ជាប់ពីទីក្រុង Ocean CIty រដ្ឋម៉ារីលេន ទៅកាន់ទីក្រុង West Sacramento រដ្ឋកាលីហ្វ័រញ៉ា។ 

ដោយមានចម្ងាយជិត ៣.០០០មាយស៍ (៤.៨០០គីឡូម៉ែត្រ) ផ្លូវហាយវ៉េដែលមានរហ្សនាម "ឆ្អឹងខ្នងនៃអាមេរិក" នេះ បានរត់កាត់ទីក្រុងរាប់រយតូចៗជាច្រើនទូទាំងប្រទេសមួយនេះ។ ពេលមកដល់រដ្ឋនេវ៉ាដា ផ្លូវ U.S. Route 50 ត្រូវបានគេស្គាល់ The Loneliest Road in America (ផ្លូវដ៏ឯកាបំផុតក្នុងសហរដ្ឋអាមេរិក)។

កំណាត់ផ្លូវដ៏ឯកោបំផុតនេះ គឺត្រូវបានដាក់ឈ្មោះដោយពួកអ្នកដំណើរ ដោយរំលឹកទៅលើអារម្មណ៍នៃភាពឯកោរាល់ពេលដែលបានឆ្លងកាត់ទីនោះ។ ស្ថិតក្នុងដំណើររាប់រយគីឡូម៉ែត្រ អ្នកនឹងមិនប្រទះឃើញអ្វីក្រៅពីភ្នំ ខ្សាច់ និងផ្ទៃមេឃពណ៌ខៀវនោះឡើយ៕

 

adverise with khmeread