adverise with khmeread 1

​ប្រទេស​អ៊ីរ៉ង់​រៀបចំ​ការបោះឆ្នោត​លើកដំបូង​ចាប់តាំងពី​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​រួចមក​

នៅ​ថ្ងៃ​សុក្រ​នេះ​ប្រជាជន​អ៊ីរ៉ង់​រាប់លាន​នាក់​បានធ្វើ​ការបោះ​ជា​លើកដំបូង​គិត​ចាប់តាំងពី​កិច្ចព្រមព្រៀង​មួយ​ជាមួយ​មហាអំណាច​ពិភពលោក​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ និង​ការលើកលែង​ដាក់ទណ្ឌកម្ម​រួចមក​។​

​បណ្តា​អ្នកបោះឆ្នោត​យ៉ាងច្រើន​កុះករ​បាន​នឹង​កំពុង​ជ្រើសរើស​សភា​ថ្មី និង សភា​អ្នកជំនាញ ជា​ស្ថាប័ន​បុព្វ​ជិត​មួយ​ដែលមាន​សមត្ថកិច្ច​តែងតាំង​មេដឹកនាំ​កំពូល​។

​ក្រុម​អ្នក​កំណែទម្រង់​និយម​ត្រូវបាន​គេ​សង្ឃឹមថានឹង​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ស្ថាប័ន​ទាំងពីរ ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​អ្នក​អភិរក្ស​នាពេល​បច្ចុប្បន្ន​។​

​លទ្ធផល​នេះ​អាច​ឥទ្ធិពល​លើ​ឱកាស​ជាប់ឆ្នោត​ឡើងវិញ​នៅ​ឆ្នាំ ២០១៧ ខាងមុខ​របស់​ប្រធានាធិបតី Hassan Rouhani ដែលជា​ជន​កំណែទម្រង់​និយម​៕


adverise with khmeread
ប្រភព៖ BBC

មតិយោបល់