ឪពុកម្នាក់បានទទួលការផ្ដល់ដំបូន្មានដោយឲ្យសាក់រូបលើកូនភ្លោះម្នាក់ក្នុងចំណោមកូនភ្លោះទាំងពីរ ដើម្បីសម្គាល់ទៅលើកូនតូចដ៏គួរឲ្យអាណិតម្នាក់ក្នុងចំណោមពួកគេទាំងពីរ ដែលត្រូវតែឲ្យថ្នាំព្យាបាលរៀងរាល់ពេល។
បុរសជាឪពុកដែលមិនបញ្ចេញអត្តសញ្ញាណបានចូលមកវេទិកាពិភាក្សាលើវេបសាយ Reddit ដើម្បីឲ្យបកស្រាយអំពីបញ្ហាកូនរបស់គាត់ឈ្មោះ Adam និង Aaron ជាពិសេសបញ្ហាសុខភាពរបស់ Aaron។
ឪពុកម្ដាយរបស់កូនភ្លោះទាំងពីរមិនសម្គាល់កូនភ្លោះរបស់គាត់នោះទេ និងបានយកប៊ិកហ្វឺតលុបមិនជ្រះដើម្បីគូរសម្គាល់លើដៃរបស់ Adam ។
ប៉ុន្ដែមានរឿងមួយកើតឡើងចំពោះក្មេងទាំងពីរដែលត្រូវបានមើលថែពីយាយរបស់ពួកគេ។ បន្ទាប់ពីលោកយាយបានយកពួកគេទាំងពីរទៅងូតទឹកស្នាមប៊ិកដែលលុបមិនជ្រះនោះស្រាប់តែបាត់អស់ពីកដៃរបស់ Adam ហើយលោកយាយរបស់ពួកគេបានឲ្យថ្នាំច្រឡំទៅ Adam ផឹកជំនួសឱ្យ Aaron។
បុរសជាឪពុកបានសរសេរក្នុងវេបសាយ Reddit ថា "Adam បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ខណៈដែល Aaron បានសម្រាកក្នុងមន្ទីពេទ្យអស់រយៈពេលមួយសបា្ដហ៍ហើយ។ នេះគឺជារឿងដែលអាក្រក់បំផុតសម្រាប់ពួកខ្ញុំ ហើយខ្ញុំមិនចង់ឃើញរឿងនេះកើតឡើងម្ដងទៀតទេ"។
គាត់និងប្រពន្ធរបស់គាត់ព្យាយាមរកអស់មធ្យោបាយ ដូចជា កោរសក់ក្នុងចំណោមពួកគេម្នាក់ ពាក់អាវផ្សេងគ្នា លាបពណ៌ក្រចក ដោយម្នាក់ពាក់ខ្សែក និងម្នាក់ពាក់ខ្សែដៃ ប៉ុន្ដែពួកចង់បានមធ្យោបាយអចិន្ត្រៃយ៍ទៅលើបញ្ហានេះ។
ខណៈនោះដែលអ្នកផ្ដល់មតិយោបលនៅលើវេបសាយ Reddit បានផ្ដល់ឲ្យនូវពីរជម្រើសគឺមួយសាក់នៅលើបាតជើង និងមួយទៀតដោយការចោះត្រចៀកពួកគេ។
អ្នកលេង Reddit បានឲ្យយោបល់ដោយការចោះត្រចៀកគឺល្អជាង និងនៅពេលដែលពួកគេធំឡើងនឹងអាចពាក់ក្រវិលបាន។
អ្នកលេងផ្សេងទៀតបានបដិសេធដោយនិយាយថា ពួកគេអាចនឹងត្រូវគេវិនិច្ឆ័យដោយការចោះក្រវិលនោះ។
តែភាគច្រើនបានឲ្យជ្រើសរើសសាក់រូបថាជាគំនិតល្អជាង។ ហើយការចោះត្រចៀកក៏មិនជៀសវាងការច្រលំបានដែរ ដោយសារវាអាចនឹងរួមផ្ជិតវិញបាន៕
