អាជីវករលក់សាច់ សរសេរលិខិតសុំរដ្ឋាភិបាលបារាំងការពារប្រពៃណីហូបសាច់ ព្រោះឥឡូវពួកអ្នកហូបបន្លែកំពុងប្រឆាំងអ្នកលក់សាច់សម្បើមណាស់

ឈ្មួញលក់សាច់បារាំង បានសរសេរលិខិតទៅកាន់រដ្ឋាភិបាលស្នើសុំការការពារប្រឆាំងនឹងសកម្មជនទទួលទានបន្លែ ដោយចោទប្រកាន់ពួកគេពីបទកំពុងព្យាយាមបិទចោលនូវវប្បធម៌បរិភោគសាច់ជាប្រពៃណីរបស់ប្រទេសមួយនេះ។

ហាងលក់សាច់ជាច្រើនកន្លែងត្រូវបានគេគប់ដុំថ្ម ឬខូចខាតជាមួយនឹងគំនូរប្រឆាំងនឹងការទទួលទានសាច់ និងស្ទីកឃើ។ នេះបើយោងតាមសហព័ន្ធឈ្មួញសាច់បារាំងបានបញ្ជាក់។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ហាងសាច់ចំនួន ១៥កន្លែងក៏ត្រូវបានគេជះជាមួយនឹងឈាមក្លែងក្លាយផងដែរ។ នេះបើយោងតាមវេបសាយ BBC៕
 

adverise with khmeread