adverise with khmeread D5cbfc7e f5c8 43f4 a23b 45b31684cdaf

កាន់ដាវម្នាក់មួយស្ទាក់កាប់ប៉ូលិសកំពុងល្បាត ចាប់បានម្នាក់រត់រួចម្នាក់

     ព្រៃវែង ៖ ក្មេងស្ទាវទំនើងម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍កញ្ជ្រៀចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៩ធ្នូនេះ បន្ទាប់ពីបានធ្វើសកម្មភាពស្ទាក់កាប់ប៉ូលិសកំពុងល្បាតក្នុងមូលដ្ឋាននាវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៨ធ្នូឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
    មន្ត្រីប៉ូលិសប៉ុស្តិ៍កញ្ជ្រៀចបានឲ្យដឹងថា នាយប់ម៊ិញនេះ ខណ:ពេលដែលកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលកំពុងល្បាតចល័តនៅតាមបណ្ដោយផ្លូវលំនៅក្នុងភូមិឆ្អឹងជំនី ឃុំកញ្ជៀចស្រុកកញ្ជ្រៀច ស្រាប់តែមានក្មេងទំនើង២នាក់កាន់ដាវសាម៉ូរ៉ៃម្នាក់មួយស្ទាប់កាប់ប៉ូលិស តែត្រូវបានប៉ូលិសគេចរួចផុតពីគ្រោះថ្នាក់។បន្ទាប់មកនៅម៉ោង៨ ព្រឹកថ្ងៃទី៩ធ្នូនេះទើបប៉ូលិសបានស្រាវជ្រាវចាប់ខ្លួនបានម្នាក់ និងកំពុងតាមចាប់ខ្លួនម្នាក់ទៀត។
     ប៉ូលិសបន្តថា ក្មេងទំនេីងដែលចាប់ខ្លួនបានឈ្មោះវណ្ណៈ ពិសិដ្ឋ ភេទប្រុសអាយុ២៧ ឆ្នាំនិងឈ្មោះផន នីសាហៅព្រែក(រត់គេចខ្លួន)  កំពុងស្វែងចាប់បន្ត ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ៕

adverise with khmeread

មតិយោបល់