adverise with khmeread 1

​អង់គ្លេស​ប៉ះ​អង់គ្លេស​៖ Liverpool នឹង​ជួប Man Utd ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Europa League

​ក្រុម​ហង្ស​ក្រហម Liverpool នឹងត្រូវ​ប៉ះ​គូសត្រូវ​ចាស់​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Europa League​។​

​ជាមួយ​ក្រុម​ទាំងពីរ​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​កំពូល​ទាំង​បួន​ក្នុង​ក្របខ័ណ្ឌ Premier League ការលើក​ពាន​លំដាប់​ទី​ពីរ​របស់​អឺរ៉ុប​មួយ​នេះ នឹង​ឃើញ​ក្រុម​ណាមួយ​នឹង​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​។​

​ក្រុម​ទាំងពីរ​នឹង​ប្រកួត​ជាមួយគ្នា​ក្នុង​ចន្លោះ​រយៈពេល​ប្រាំពីរ​ថ្ងៃ ជាមួយ​ការប្រកួត​ជើង​ទីមួយ​នឹងត្រូវ​លេង​ក្នុង​ទឹកដី Anfield ក្នុង​ថ្ងៃទី ១០ ខែមីនា ខណៈ​ជើង​ទី​ពីរ​នឹង​លេង​ក្នុង​ទឹកដី Old Trafford នៅ​ថ្ងៃទី ១៧ ខែ​ដដែល​។​

​វា​នឹង​ក្លាយជា​លើកដំបូង​ដែល​ក្រុម​ទាំងពីរ​ប៉ះគ្នា​ក្នុងការ​ប្រកួត​ក្នុង​តំបន់​អឺរ៉ុប​។​

​ស្របពេល​នេះដែរ ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur នឹង​ជួប​ក្រុម​ខ្លាំង Borussia Dortmund ផងដែរ​៕

​ខាងក្រោម​នេះ​ជា​លទ្ធផល​នៃ​ការចាប់​ក្រុម​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​!

- Shakhtar Donetsk v Anderlecht
- Basel v Sevilla
- Villarreal v Bayer Leverkusen
- Athletic Bilbao v Valencia
- Liverpool v Manchester United
- Sparta Prague v Lazio
- Borussia Dortmund v Tottenham
- Fenerbahce v Braga

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់