ចន្ទគ្រាសយូរបំផុតប្រចាំសតវត្សរ៍ទី២១ នឹងកើតឡើងនៅខែក្រោយនេះ

គន្លងគោចរនៃផែនដីនិងព្រះចន្ទនឹងស្របគ្នានៅខែក្រោយដើម្បីផ្តល់នូវទស្សនីយភាពដ៏ពិសេសសម្រាប់អ្នកចូលចិត្តទស្សនាផ្កាយលើមេឃ។ ការស្របគ្នានេះនឹងធ្វើឱ្យមានចន្ទគ្រាសយូរជាងគេបំផុតក្នុងសតវត្សរ៍ទី ២១ នេះ។

ចន្ទគ្រាសនេះនឹងមើលឃើញភាគច្រើននៅអឌ្ឍគោលខាងកើត ដូចជា ទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ី អូស្ត្រាលី និងនូវែលសេឡង់។ ចន្ទគ្រាសនេះក៏អាចមើលឃើញពីផ្នែកមួយចំនួននៃទ្វីបអាមេរិកខាងត្បូងផងដែរ។

ទោះយ៉ាងណា អាមេរិកខាងជើងនិងភាគច្រើននៃតំបន់អាក់ទិកនឹងមើលមិនឃើញព្រឹត្តិការណ៍លើមេឃមួយនេះ។

ភាគច្រើននៃតំបន់អាស៊ី ឥណ្ឌូណេស៊ី និងអូស្ត្រាលី នឹងអាចឃើញចន្ទគ្រាសយ៉ាងច្បាស់នៅពេលព្រឹកទៀបភ្លឺ ពោលគឺចាប់ពីពាក់កណ្តាលអធ្រាត្ររហូតដល់ថ្ងៃរះនៅថ្ងៃទី ២៨ ខែកក្កដា។ ចន្ទគ្រាសនេះនឹងមានរយៈពេល ១ ម៉ោងនិង ៤៣ នាទី។

ចន្ទគ្រាសស្រដៀងគ្នានេះកាលពីថ្ងៃទី ៣១ មករាឆ្នាំនេះមានរយៈពេល១ម៉ោង និង ១៦ នាទី។ ចន្ទគ្រាសនៅខែកក្កដាខាងមុខនឹងមានរយៈពេលយូរជាងគេបំផុត ព្រោះព្រះចន្ទត្រូវចំណាយពេល ៤ ម៉ោងទើបឆ្លងផុតផែនដី៕

adverise with khmeread

អ្នកនឹងចូលចិត្ត