adverise with khmeread Index

សម័យកាល​នេះហើយ​បន្លំ​លួច​យក​ហូ​ផាមួង​៣០​ដុំ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​អូរឫស្សី​១​ឃាត់ខ្លួន​ពីបទ​ឆបោក​យក​ក្រណាត់​ហូល ផាមួង​ចំនួន​៣០​ដុំ​ពី​អាជីវករ​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី ២៥ កុម្ភៈ​២០១៦ ចំណុច​ផ្សារ​អូ​ឫស្សី​ជាន់​ទី​១ ភូមិ​៧ សង្កាត់​អូ​ឫស្សី​១ ខណ្ឌ​៧​មករា​។

  ប៉ូលិស​បាន​ឲ្យ​ដឹងថា  ប៉ូលិស​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ តាំង ហ៊ាង ប្រុស ៤៥​ឆ្នាំ មុខរបរ​មិនជា​ក់លាក់ ស្នាក់​ផ្ទះ ៣៦E សេ​អឺ​២ ផ្លូវជាតិ​លេខ​១ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ឃាត់​ពីបទ​ឆបោក​ក្រណាត់​ហូល ផាមួង​។ ដកហូត ក្រណាត់​ហូល ផាមួង​៣០​ដុំ ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក iphone ប្រគល់​ឲ្យ​ម្ចាស់​វិញ​។​

   ចំណែក ជនរងគ្រោះ​ឈ្មោះ ស៊ុ​ក វ៉ាន់​នឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​មុខរបរ​លក់ដូរ ស្នាក់​ផ្ទះ ១៧E 0​ផ្លូវ​៦២០ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

  បូលិស​បន្តថា មុនពេល​កើតហេតុ​ជនល្មើស​ចូលទៅ​ទិញ ក្រណាត់​ហូល ផាមួង​ពេល​ឃើញ​ឱកាស​ម្ចាស់​រវល់  ជនល្មើស​ធ្វើ​សកម្មភាព​យក ក្រណាត់​បម្រុង​គេចខ្លួន តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ តែ​កម្លាំង​ប៉ុស្តិ៍​យាម​នៅ​ផ្សារ​ឃើញ​ឃាត់ខ្លួន​តែម្តង​។

​    ​បច្ចុប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​ខណ្ឌ​ចាត់ការ​តាម​នី​ត​វិធី​៕​

adverise with khmeread

មតិយោបល់