រកឃើញបុរសជប៉ុនម្នាក់សម្ងំរស់នៅលើកោះដាច់ស្រយាលតែម្នាក់ឯងអស់រយៈពេល ៣ ទសវត្សរ៍

អាជ្ញាធរជប៉ុនបានបដិសេធឱកាសបុរសម្នាក់ ដែលមានបំណងប្រាថ្នាចង់រស់នៅរហូតដល់ស្លាប់នៅលើកោះមួយ ដែលគាត់បានហៅថាជាផ្ទះសម្រាប់រយៈពេលបីទសវត្សរ៍មកនេះ។

លោក Masafumi Nagasaki គឺជាប្រជាជនតែមួយរូបគត់នៃកោះ Sotobanari ប៉ុន្តែត្រូវបានបង្ខំឱ្យត្រឡប់ទៅចូលទៅសង្គមជាធម្មតាវិញ បន្ទាប់ពីត្រូវបានប្រទះឃើញក្នុងស្ថានភាពទ្រុឌទ្រោមដោយមន្រ្តីប៉ូលិស។

គាត់បានរស់នៅក្នុងភាពស្ងប់ស្ងាត់បែបនេះចាប់តាំងពីឆ្នាំ១៩៨៩ និងត្រូវគេស្គាល់ជាមួយឈ្មោះ "ឥសីអាក្រាត" បន្ទាប់ពីត្រូវបានប្រទះឃើញដោយអ្នកធ្វើដំណើរមួយរូប ដែលបានសរសេរសៀវភៅអំពីជីវិតអ្នកលិចនាវា និងរស់នៅលើកោះដាច់ស្រយាល៕


 

adverise with khmeread