adverise with khmeread 11

ឃាត់​ជនជាតិ​យួន​ម្នាក់​លួច​ម៉ូតូ​នៅ​ឫស្សីកែវ

   ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ នៅ​ថ្ងៃទី​២៦ កុម្ភៈ​២០១៦​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ចំណុច​ផ្ទះជួល ផ្លូវ​ខាង​សារិន ក្រុមទី​១៥​ភូមិ​បឹង​សាឡាង​សង្កាត់​ឬ​ស្សី​កែវ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​។​

    ប៉ូលិស​និយាយថា មាន​ករណី​លួច​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY-7830​របស់​ឈ្មោះ​ទូច  ស្រី​ពៅ  ភេទ​ស្រី​អាយុ​២៩​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​២៧៧H​ផ្លូ វ​ឡឥដ្ឋ​ក្រុមទី​១១​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​បន្តថា ពេលដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​កាច់​សោក​អូស​ម៉ូតូ​ចេញពី​មុខផ្ទះ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​បាន​ស្រែកថា​ចោរៗ​រួច​ជនសង្ស័យ​បាន​រត់​។ស្របពេលនោះ​កម្លាំង​ល្បាត​ខណ្ឌ​ប៉ុស្តិ៍​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ​បានមក​ទាន់​ហេតុការណ៍​រួច​បាន​ព័ទ្ធ​ចាប់បាន​មុខសញ្ញា​ភ្លាមៗ​រួច​បញ្ជូនមក​ប៉ុស្តិ៍​ដើម្បី​បំពេញ​និតិ​វិធី​ទៅតាម​ផ្លូវច្បាប់​។​

  ប៉ូលិស​បន្តទៀតថា  ជនសង្ស័យ​ឈ្មោះ​ផាម ស៊ុន​វិ​ន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​(​ជនជាតិ​យួន​)​មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​បាន​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​នោះ​ប្រាកដ​មែន​។  ចំពោះមុខ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​បទល្មើស​ក​ន្ល​ង​មក​និង​បក្សពួក​៕

adverise with khmeread

មតិយោបល់