adverise with khmeread 1

លោក Gianni Infantino ក្លាយជា​ប្រធាន FIFA ថ្មី​

​ទីបំផុត​លោក Gianni Infantino ជនជាតិ​ស្វ៊ី​ស​បានឈ្នះ​ការបោះ​ឆ្នាំ​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ថ្មី​បន្ទាប់ពី​លោក Sepp Blatter ហើយ​។​

​អគ្គលេខាធិការ UEFA រូបនេះ​បានទទួល​សំឡេង​ដល់​ទៅ ១១៥ ក្នុងការ​បោះឆ្នោត​ជុំ​ទី​ពីរ ដែល​លើស​ដល់​ទៅ ២៧ សំឡេង​លើ​គូប្រកួត​របស់លោក គឺ​លោក Sheikh Salman bin Ebrahim al-Khalifa​។

​ព្រះអង្គម្ចាស់ Ali bin al-Hussein ស្ថិតនៅ​លំដាប់​ទី​បី​ជាមួយ​សំឡេងគាំទ្រ​ចំនួន ៤ ខណៈ​លោក Jerome Champagne បរាជ័យ​មិនបាន​ទទួល​សំឡេងគាំទ្រ​មួយ​ឡើយ​។ រីឯ​លោក Tokyo Sexwale បាន​ដកខ្លួន​ចេញ​មុន​ការបោះឆ្នោត​ចាប់ផ្តើម​។​

​លោក Infantino បាន​និយាយថា "​ខ្ញុំ​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។ សូម​អរគុណ​!"​។ គាត់​បាន​បន្តទៀតថា "​ខ្ញុំ​បាន​ឆ្លងកាត់​ការធ្វើដំណើរ​ដ៏​ពិ​សេសមួយ​នេះ និង​បាន​ជួប​មនុស្ស​អស្ចារ្យ​ជាច្រើន​ដែល​ស្រឡាញ់​បាល់ទាត់ ដែល​ដកដង្ហើម​ជាមួយ​បាល់ទាត់​"​។​

"​ខ្ញុំ​ចង់​ក្លាយជា​ប្រធាន​សម្រាប់​អ្នក​ទាំងអស់គ្នា សម្រាប់​ប្រជាជាតិ​ទាំង ២០៩​។ ខ្ញុំ​ចង់​ធ្វើការ​ជាមួយ​អ្នក​ទាំងអស់គ្នា​ដើម្បី​ធ្វើការ​ជាមួយគ្នា​និង​កសាងរ​ជ្ជា​កាល​ថ្មី​ដែល​យើង​អាចដាក់​បាល់ទាត់​ចំ​កណ្តាល​នៃ​ដំណាក់កាល​នេះ​"​។​

​សំឡេង​ធម្មតា​ភាគច្រើន​ដែល​ច្រើនជាង ៥០% គឺ ១០៤ សម្លេង គឺ​គ្រប់គ្រាន់​សម្រាប់​ជ័យជម្នះ​ក្នុង​ជុំ​ទី​ពីរ​។

​លោក Infantino គឺជា​មេធាវី​វ័យ ៤៥ ឆ្នាំ​ម្នាក់​មកពី​សង្កាត់ Brig ក្នុង​តំបន់ Valais នៃ​ប្រទេស​ស្វី​ស​ស្ថិតនៅ​ជិត ១០ គីឡូ​មែត្រ​ពី​ទីក្រុង Visp ដែលជា​ស្រុកកំណើត​របស់លោក Blatter៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់