adverise with khmeread 211

មនុស្ស​កើត​ក្នុង​មីនរាសី (១៩ កុម្ភៈ​- ២០ មីនា​) ពិតជា​ពិសេស​! តើ​អ្នក​ស្ថិតក្នុង​ចំណោម​ពួកគេ​ទេ​?

    ​ចំពោះ​អ្នក​កើត​ចំ​ខែ​មីនរាសី (១៩ កុម្ភៈ ដល់ ២០ មីនា​) តើ​អ្នកមាន​ដឹងថា សញ្ញា​ខែ​សម្គាល់​របស់​អ្នក​គឺជា​មនុស្ស​មាន​ឥទ្ធិពល​ដែរឬទេ​? នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ ព្រះអាទិត្យ​បាន​ចូលមក​សញ្ញា​មួយ​នេះ​។  

​    ​មីនរាសី​គឺ​សញ្ញា​តំណាងឱ្យ​ធាតុទឹក ដូច​កក្កដ​រាសី (២១ មិថុនា ដល់ ២២ កក្កដា​) និង​វិ​ច្ឆ​ក​រាសី (២៣ តុល្លា ដល់ ២១ វិច្ឆិកា​) ដែរ​។ ក្នុង​ក្បួន​ហោរាសាស្ត្រ ទឹក​តំណាងឱ្យ​ធាតុ​នៃ​អារម្មណ៍​របស់​មនុស្ស​។ មនុស្ស​កើត​ក្នុង​មីនរាសី​មាន​សមត្ថភាព​មើល​ដឹង​មុន​អំពី​រឿងរ៉ាវ​ដែល​គេ​មិនអាច​មើលឃើញ មុនពេល​រឿង​ទាំងនោះ​កើតឡើង​ទៅទៀត​។

​      ជាងនេះទៅទៀត មីនរាសី​គឺជា​សញ្ញា​ដែល​ត្រូវ​ធាតុ​គ្នា​ជាមួយនឹង​មិថុនរាសី (២១ ឧសភា - ២០ មិថុនា​), កញ្ញា​រាសី (២៣ សីហា - ២២ កញ្ញា​) និង ធ្នូ​រាសី (២២ វិច្ឆិកា - ២១ ធ្នូ​) ដែល​ធ្វើឱ្យ​មនុស្ស​កើត​ក្នុង​មីនរាសី​រឹតតែ​គួរឱ្យ​ចាប់អារម្មណ៍​។

​    ​មនុស្ស​កើត​ក្នុង​មីនរាសី​តែង​រក្សាបាន​នូវ​វដ្ត​អតីតកាល​ដ៏​មានតម្លៃ​សម្រាប់​អនាគត​ដែល​គេ​ប្រមើលមើល​ដឹង​។ ដោយ​រស់នៅក្នុង​ចន្លោះ​អតីតកាល និង អនាគត មនុស្ស​កើត​ក្នុង​មីនរាសី​តែង​បើក​ចិត្ត​ទូលាយ​ចំពោះ​ទស្សនវិស័យ​នៃ​អ្វីដែល​អាច​កើតឡើង​ជានិច្ច​។ ទោះយ៉ាងណា មនុស្ស​កើត​ក្នុង​ខែ​នេះ​ពុំ​បានដឹង​ពី​ធម្មជាតិ​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​នោះទេ​។
​    ​
​    ​គ្មាន​សញ្ញា​ឆ្នាំ​តាមបែប​សុរិយគតិ​ណាមួយ​ក្នុង​ក្បួន​ចក្ររាសី ដែលមាន​ភាព​អា​ថ៍កំ​បាំង​ជាង​មីនរាសី​នោះឡើយ​។ ដោយ​តំណាងឱ្យ​រូប​ត្រី​ពីរ​ក្បាល​ហែល​ទឹក​បញ្ច្រាសទិស​គ្នា វា​ជាស​ញ្ញា​ដ៏​ពិ​សេសមួយ​រួចទៅហើយ​បង្កប់​នៅក្នុង​នោះ​។ មនុស្ស​ជាច្រើន​តែង​មើល​មក​បុគ្គល​ដែល​កើត​ក្នុង​មីនរាសី​ថា​ជាម​នុស្ស​ផុយស្រួយ ដែល​ត្រូវការ​ការការពារ​។ ទោះយ៉ាងណា មីនរាសី​អាចធ្វើឱ្យ​អ្នក​ភ្ញាក់ផ្អើល​ជាមួយនឹង​កម្លាំង​ខាងក្នុង​របស់​ពួកគេ​ក៏ដូចជា​ទស្សនៈវិស័យ​ពិសេស​អំពី​របៀប​ដែល​ពិភពលោក​ប្រ​ព្រឹ​តទៅ​មុខ​ចេញពី​មូលដ្ឋាន​វិញ្ញាណ និង​គោលជំហរ​ទស្សនវិជ្ជារ​បស់​ពួកគេ​។

​    ​មនុស្ស​កើត​ក្នុង​មីនរាសី​គឺជា​មនុស្ស​ពោរពេញ​ដោយ​សិល្បៈ​ក្នុង​ខ្លួន​រួចជាស្រេច​ទៅហើយ ជាហេតុ​ធ្វើឱ្យ​ពួកគេ​ពុំ​សូវ​ខ្វល់​ពី​ការច្នៃប្រឌិត​នោះឡើយ​។ ដោយសារតែ​ហេតុនេះហើយ ទើប​ពួកគេ​ពុំ​សូវ​រវីរវល់​តាម​ស្វះ​ស្វែងរក​អ្វី​ដែលមាន​លក្ខណ​សិល្បៈ​និង​ការច្នៃប្រឌិត​នោះឡើយ ព្រោះ​ចេះ​ស្រាប់​ពី​ធម្មជាតិ​អស់​ទៅហើយ​។ ពួកគេ​មានបទពិសោធន៍​យ៉ាង​អស្ចារ្យ​ក្នុង​ផ្នែក​តន្ត្រី ម្ហូបអាហារ និង​ការធ្វើដំណើរ​កម្សាន្ត​។ ពួកគេ​ក៏​ជា​មនុស្ស​ពូកែ​ខាង​សន្ទនា​ផងដែរ​។

​     គុណ​ស​ម្ប​តិ្ត​មួយ​ក្នុងចំណោម​គុណសម្បត្តិ​អស្ចារ្យ​បំផុត​ជាច្រើន​របស់​មនុស្ស​កើត​ក្នុង​មីនរាសី​គឺ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការបង្ហាញ​ចិត្តមេត្តា​មិនអាច​ប្រៀបផ្ទឹម​បាន​។ ពួកគេ​ពិតជា​អាចមាន​អារម្មណ៍​ដឹង​អំពី​ការឈឺចាប់​របស់​អ្នកដទៃ ហើយ​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគេ​អាច​ដើម្បី​ជួយ​សម្រាល​ការឈឺចាប់​និង​ទុក្ខវេទនា​របស់​អ្នកដទៃ​។ ការ​នេះ​បានធ្វើឱ្យ​ពួកគេ​ជា​អ្នក​ព្យាបាល​ចិត្ត​ដ៏​អស្ចារ្យ​ក៏ដូចជា​គិលាណុបដ្ឋាយិកា និង​វេជ្ជបណ្ឌិត​ដ៏​អស្ចារ្យ​ផងដែរ នេះ​មិន​និយាយ​ពី​អ្នក​ចិត្តសាស្ត្រ និង​ពេទ្យ​ព្យាបាល​ផ្លូវចិត្ត​ផង​ទេ​។​

​     ទាំង​មនុស្ស​ស្រី​និង​ប្រុស​ដែល​កើត​ក្នុង​មីនរាសី ជាពិសេស​ចំ​ថ្ងៃទី ១៩ កុម្ភៈ តែងតែ​ជាម​នុស្ស​មិនចេះ​និយាយស្តី​ច្រើន​នោះទេ និង​ចូលចិត្ត​ចំណាយពេល​នៅឯ​កោ​តែម្នាក់ឯង​។ ពួកគេ​មិន​ចូលចិត្ត​ពិភព​សប្បាយៗ​នោះទេ​។ ពួកគេ​ក៏​ងាយ​នឹង​គេច​មុខ​ចេញពី​បរិយាកាស​ដែល​សម្បូរ​មនុស្ស​ប្រាស្រ័យ​ទាក់ទង​គ្នា​ស្អិតរ​មួ​ត​ផងដែរ​។

​    ​ជាធម្មតា វា​ជា​រឿង​ឥតប្រយោជន៍​ទេ​ដែល​ព្យាយាម​ហៅ​មនុស្ស​កើត​ក្នុង​មីនរាសី​ឱ្យ​ងាក​មក​ចូល​ចំណោម​ក្នុង​ហ្វូងមនុស្ស ព្រោះ​ពួកគេ​តែង​ចូលចិត្ត​ពេលវេលា​ឯកា​ពី​កំណើត​ទៅហើយ​។ តែ​ក៏​មិន​បានន័យថា ពួកគេ​មិន​រួសរាយ​នោះដែរ​។ ពួកគេ​នឹង​វិលត្រឡប់​មករក​ហ្វូងមនុស្ស​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ប៉ិនប្រសព្វ​ទៀតផង នៅពេលដែល​ពួកគេ​ចង់​។

​    ​មនុស្ស​កើត​ក្នុង​មីនរាសី​តែងមាន​វិញ្ញាណ និង​ឥទ្ធិពល​ពិសេស​ជានិច្ច​។ ដោយ​សញ្ញា​មីនរាសី​ស្ថិតនៅ​ចុងប៉ូច​គេ​ក្នុង​ចក្ររាសី មនុស្ស​កើត​ខែ​នេះ​ត្រូវគេ​និយាយថា​មាន​ទំនាក់ទំនង​ជាមួយ​ភព​ផ្សេងទៀត ក៏ដូចជា វិញ្ញាណ​នៅក្រៅ​ផែនដី​ផងដែរ​។

​    ​ដោយសារ​មនុស្ស​កើត​ក្នុង​មីនរាសី​ឆាប់​អន់ចិត្ត​ពី​ធម្មជាតិ​មក​នោះ ដូច្នេះ​លោកអ្នក​មិនត្រូវ​និយាយ​អ្វីដែល​ធ្វើឱ្យមាន​អារម្មណ៍​ស្ពឹក​មុខ​ចំពោះ​ពួកគេ​ទេ នៅពេល​ដោះស្រាយ​បញ្ហា​ជាមួយ​មនុស្ស​កើត​ក្រោម​សញ្ញា​មីនរាសី​នេះ​។ ពួកគេ​ងាយ​អន់ចិត្ត និង​មិន​ងាយ​ភ្លេច​សម្តី​ចំអន់​ទាំង​នោះឡើយ​។ ពួកគេ​ជាម​នុស្ស​ដែល​តែង​បញ្ចៀស​មិនឱ្យ​មាន​បញ្ហា​កើតឡើង​នោះឡើយ ទោះ​ត្រូវ​ចំណាយ​អ្វី​ក៏ដោយ និង​សុខចិត្ត​បោះបង់ចោល​ទំនាក់ទំនង​ទាំង​មិត្តភាព និង​ស្នេហា​ជាជាង​ប្រយុទ្ធប្រឆាំង​គ្នា​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់