នៅស្កុតឡែនក្តៅខ្លាំងពេក រហូតរលាយជ័រការពារដំបូលមជ្ឈមណ្ឌលវិទ្យាសាស្ត្ររបស់ខ្លួន

រដ្ឋធានីកណ្តាលរបស់ប្រទេសស្កុតឡែន បានជួបប្រទះនូវអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនកាលពីចុងខែមិថុនាកន្លងទៅ។

សីតុណ្ហភាពជាមធ្យមបានឡើងក្នុងកម្រិត ៣១,៩អង្សាក្នុងទីក្រុងក្លាស្កូ ដែលអាកាសធាតុឡើងខ្ពស់បំផុត ៣២អង្សាបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលជាសីតុណ្ហភាពក្តៅបំផុតរបស់ស្កុតឡែនក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ។

អាកាសធាតុក្តៅនេះបានបង្កឱ្យមានការរឹតបន្តឹងល្បឿនផ្លូវរថភ្លើងស្ថិតក្នុងកណ្តាលប្រទេសស្កុតឡែន ហើយផ្លូវជាច្រើនក្នុងតំបន់ Aberdeenshire, Moray និង Fife បានរលាយ។

បន្ទះជ័រ "ការពារជម្រាបទឹក" នៅលើដំបូលអគារមជ្ឈមណ្ឌលវិទ្យាសាស្រ្តទីក្រុងក្លាស្កូ បានរលាយ ហើយកម្អែលជ័រពណ៌ខ្មៅបានហូរចុះក្រោមកាត់អគារមួយនេះ៕


 

adverise with khmeread